លោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីដង្ហែដើមពោធិព្រឹក្សចំនួនបួនដើម ពីគល់ស្ពានឥន្ទធនូ ឆ្ពោះទៅវត្តព្រះពុទ្ធជ័យមង្គលលារាមា ហៅវត្តវាលពួច

(កំពត)៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ លោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបុណ្យប្រពៃណីសាសនា ដើម្បីដង្ហែដើមពោធិព្រឹក្សចំនួនបួនដើម ពីគល់ស្ពានឥន្ទធនូឆ្ពោះទៅប្រតិស្ឋាននៅក្នុងទីវត្តព្រះពុទ្ធជ័យមង្គលលារាម ហៅវត្តវាលពួច ស្ថិតនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ក្នុងឱកាសនៃពិធីសាសនានេះ លោក លាង រឿនសុធី សូមគោរពបួងសួងសុំម្ចាស់ទឹក ម្ចាស់ដី ព្រមទាំងទេវតាបារមីរក្សាដើមពោធិព្រឹក្ស សូមប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រុងចម្រើន ចូរកើតមានដល់ប្រជាពលរដ្ឋខ្មែរទាំងអស់៕