ឯកឧត្តម សុក ស៊ីផាន់ណា និងឯកឧត្តម លុយ ដាវីត អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី នៃប្រទេសសម្របសម្រួល ASEM តាមប្រព័ន្ធវីដេអូ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាប្រធានអនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ និងឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី នៃប្រទេសសម្របសម្រួល ASEM តាមប្រព័ន្ធវីដេអូ (Video Conference) នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅក្រសួងការបរទេស។

រូបថត៖ យឹម សុវឌ្ឍនា