អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» នាថ្ងៃស្អែកនេះ

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រីសាលសេរីភាពជាន់ផ្ទាល់ដី។

សូមបញ្ជាក់ផងដែរថា សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្តរបស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ។

គួរបញ្ជាក់ផងដែរថា វាគ្មិនដែលនឹងអញ្ជើញចូលរួមគឺ លោក អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ៕​ ដោយ៖ កន ចំណាន