លិខិត​មិត្ត​អ្នកអាន​៖ «​ពេលវេលា​ដែល​ត្រូវ​បកស្បែក មុខ​អ្នក​តាំងខ្លួន​ជា​ជើងឯក​ខាង​សិទ្ធិមនុស្ស​!

​វា​ពិតជា​គ្មានអ្វី​គួរ​ឲ្យ​ស្ស័​យ​ទៀតឡើយ​ដែលថា ក្រុមមនុស្ស​ដែល​តាំងខ្លួន​ជា​ជើងឯក​ខាង​សិទ្ធិមនុស្ស​ទាំង​នៅក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​, អង្គការ​អន្តរជាតិ និង​ក្រុម​កូនជឹង​ដែល​ប្រមូលផ្តុំ​គ្នា​ក្នុង​អង្គការ ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក ឬ​ជា​អ្នក​តាំង​ខ្លួនឯង​ថា អ្នកវិភាគ​ឯករាជ្យ ឬ​សារ​ព័ត​មាន​ឯករាជ្យ​… តាមពិតទៅ គឺជា​ពពួក​ពាក់​ស្រោម​មុខ​ក្លែងក្លាយ​តែប៉ុណ្ណោះ ពោលគឺ​មិន​ខុស​អ្វី​ពី​«​សត្វ​ខ្លា​កំណាច ពាក់​ស្បែក ចៀម​នោះឡើយ​»​។​

​ជាក់ស្តែង ចាប់តាំងពី​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ តុលា ១៩៩១​មក ហើយ​ជា ពិសេស​គឺ​ក្រោយ​ស្រុក​ខ្មែរ យើង​ទទួលបាន​ការឯកភាព​ទឹកដី និង​សន្តិភាព​ពេញលេញ​ទាំង
​ស្រុង​នៅ​ថ្ងៃ ២៩ ធ្នូ ១៩៩៨​មក ក្រុម​នេះ​ដែល​តែងតែ​គោះ​ជួង ទូងស្គរ តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍​(​ដោយ​ឡេ​ក ពីគ្នា​ក្តី ឬរ​រួមគ្នា​ក្តី​), ឬក៏​ស្រែក​
​វ៉ោ​ក​វ៉ា​ក​តាម​បណ្តាញ​ផ្សព្វផ្សាយ​បរទេស​ជា​ខេមរភាសា​តាមរយៈ​កិច្ចសម្ភាសន៍​, ឬ​កិច្ចពិភាក្សា​តុមូល តុ​ជ្រុង ឬ​បង្ហោះ​
​តាម​ហ្វេ​ស​ប៊ុ​ក​ព្រោងព្រាត ពាក់ព័ន្ធ​នឹង​បញ្ហា​កម្ពុជា ឥឡូវនេះ​ស្រាប់តែ​បិទមាត់​ដូច​គេ​ចុក​នៅពេល​ដែលមាន​ផ្ទុះ​បាតុកម្មហិង្សា​និង​ការបង្ក្រាប​យ៉ាង​សាហាវ​របស់​ប៉ូលិស​ទៅលើ​ក្រុមបាតុករ​នៅឯ​សហរដ្ឋអាមេរិក​។

​បើ​នៅ​កម្ពុជា​វី​ញ សមត្ថកិច្ច​ឃាត់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ដែល​បំពាន​លើ​អ្នកដទៃ ឬ​គ្រាន់តែ រដ្ឋាភិបាល​លោក​ហ៊ុន សែន​ចាត់វិធានការ​ខ្លះ​ដើម្បី​ទប់ស្កាត់ សកម្មភាព​ញុះញង់​បង្កចលាចល​សង្គម​ក្នុង​ក្របខណ្ឌ​នៃ​ការបង្ការ​ការឆ្លង​រាលដាល​កូ​វីដ​១៩ ក្រុម​ដែល​តាំងខ្លួន​ជា​ជើងឯក​ខាង​សិទ្ធិមនុស្ស​ទាំងនោះ​នាំគ្នា​បញ្ចេញ​សំឡេង​យ៉ាង​កងរំពង ដើម្បី​រិះគន់​វាយប្រហារ​មកលើ​អាជ្ញាធរ​រាជរដ្ឋាភិបាល​ថា ប្រើ​អំណាច​ផ្តាច់ការ​ដើម្បី​បំបិទ​សិទ្ធ​ប​ញ្ជេ​ញ​មតិ សិទ្ធ​សេរីភាព សារព័ត៌មាន ឬ​ជាការ​រំលោភ​សិទ្ធិមនុស្ស​ជាដើម​។

​ប៉ុន្តែ នៅពេលដែល​ប៉ូ​សិស​អាមេរិក​ចាប់​អ្នកកាសែត​វ៉ៃខ្នោះ​លើគោក​, ចាប់​ក្រុមបាតុករ​ចងស្លាបសេករ​ណូ​ក​រណែល​ពេញ​ផ្លូវ​, ច្រាន​ធាក់ បាតុករ​ឲ្យ​ដួល​ក្រឡាប់​ផ្កាប់ផ្ងារ​, បើកឡាន​បុក​ហ្វូង​បាតុករ​ប៉ើង​ដូច​ក្រដាស់ ។​ល​។ ក្រុម​ជើងឯក​ខាង​សិទ្ធិមនុស្ស​និង​ខាង​សេរីភាព សារព័ត៌មាន​បែរជា​បិទមាត់​ដូច​គេ​ចុក​។ វិទ្យុ​ដែល​តាំងខ្លួន​ថា​ឯករាជ្យ​ទាំងឡាយ​ផ្សាយ​ចេញពី ទឹកដី​ដែល​កំពុង​ដុត​រោល​ដោយ​អំពើហិង្សា​បែរជា​បិទ​ភ្នែក បិទមាត់​មិន​និយាយ​អ្វី​សូម្បី​តែមួយ​ម៉ាត់​អំពី​បញ្ហា​ជុំវិញខ្លួន តែ​បែរជា​មក​និយាយ​រិះគន់​រឿង​តូចតាច​ដោយ​គ្រាន់​តែមាន ពលរដ្ឋ​ខ្មែរ​មួយក្រុម​ជាប់គាំង នៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ សារ​តែ​បញ្ហា​កូ​វីដ​១៩​ទៅវិញ​។

​គេ​នៅ​ចាំបាន​ថា កាលពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០១៣ នៅ​កម្ពុជា​ក៏មាន​ផ្ទុះឡើង​នូវ
​បាតុកម្មហិង្សា​និង​កុប្បកម្ម​ដុតបំផ្លាញ វាយ​ម្ទេ​ចបែប​នេះដែរ​។ កាលណោះ អាជ្ញាធរ​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការបង្ក្រាប​ដើម្បី​ការពារ​និង​ស្តារ​សណ្តាប់ធ្នាប់​សង្គម ការពារ​សេចក្តីសុខ របស់​ពលរដ្ឋ និង​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន​នោះឡើយ​។ ប៉ុន្តែ ក្រុម​អ្នក​តាំងខ្លួន​ជា​ជើងឯក​ខាង​សិទ្ធិមនុស្ស​បែរជា​នាំគ្នា​ស្រែក រិះគន់​យ៉ាង​កងរំពង​តាំងពី​ក្នុងស្រុក​ដល់​ក្រៅ​ស្រុក​។ ដល់ពេល​ឥឡូវ​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​នេះ​កើតឡើង​នៅក្នុង​ប្រទេស​ដែលជា​ជំរក​និង​ជា​ប្រភព​លុយ​របស់​ពួកគេ បែរជា​នាំគ្នា​ស្ងាត់​មាត់​ដូច​គេ​ចុក​។

​ស្ថានភាព​នេះ​បានធ្វើ​ឲ្យ សាធារណជន​ទូទៅ​បាន​ស្គាល់​ពីមុខ​មាត់​ពិតប្រាកដ​របស់​ក្រុម​ជើងឯក​សិទ្ធិមនុស្ស និង​ប្រជា​ធីប​តេ​យ្យ​ទាំងនោះ​ព្រោះ​ស្រោម​មុខ​របស់​ពួកនេះ​ត្រូវបាន​បើក ហើយ​នៅពេលនេះ​។
​តាមពិត ពួកគេ​មិនមែនជា​ជើងឯក​ខាង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឬ​ជើងឯក​ខាង​សេរីភាព​សារព័ត៌មាន​ដូចដែល​ខ្លួន​បានបង្ហាញ​នោះឡើយ​។ នៅ​ពីក្រោយ​ក្រុម​នោះ​គឺ​ផលប្រយោជន៍ និង​របៀបវារៈ នយោបាយ​សុទ្ធ សាធ​។

​ពួកគេ​ធ្វើការ​ដើម្បី​បម្រើ​ផលប្រយោជន៍​ម្ចាស់ជំនួយ និង​ពួក​បរទេស​នៅ​ពី​ក្រោយខ្នង​ដោយ​គ្រាន់តែ​គេ​បន្ត​ក់លុយ​ឲ្យ​បាន​រស់​តែប៉ុណ្ណោះ​។ ប្រសិនបើ​អ្វីមួយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ចៅហ្វាយនាយ ពួកគេ​ត្រូវតែ​បិទមាត់​ដូច​គេ​ចុក​។ ផ្ទុយទៅវិញ ប្រសិនបើ​អ្វីមួយ មាន​ប្រយោជន៍​ដល់​មហិច្ឆតា​របស់​ម្ចាស់ជំនួយ ពួកគេ​បើក​មាត់ ស្រែក​ឥតឈប់ឈរ​។​

​ជាការ​ពិត ការលើកឡើង​បញ្ហា​អស់ទាំង​នេះ​មិនមែន​ជាការ សើចចំអក​ឡកឡឺយ​ដល់​ប្រទេស​ណាមួយ​នោះឡើយ​។
​ខ្ញុំ​ពិតជា​យល់បាន​ថា ប្រទេស​នីមួយៗ​មាន​បញ្ហា​រៀងៗ​ខ្លួន​និង មាន​វិធានការ​ចាំបាច់​របស់ខ្លួន ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សង្គម របៀបរៀបរយ​សាធារណៈ និង​ការពារ​ភាព​សុខ​សាន​របស់ ប្រជាពលរដ្ឋ​។ ប៉ុន្តែ អ្វីដែល​ខ្ញុំ​ចង់បង្ហាញ​ពេលនេះ​គឺ​«​ការ​បកស្បែក មុខ​ក្រុម​ខ្លា​កំណាច ពាក់​ស្បែក​ចៀម​» ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បានឃើញ​មុខមាត់​ក្រុម​នោះ​ឲ្យ​បាន​ច្បាស់​ពីព្រោះ​ក្រុម​នោះ​មិនមែន​ធ្វើការ​ដើម្បី​បុព្វហេតុ​ការពារ​សិទ្ធិមនុស្ស ឬ​ការពារ​សេរីភាព សារព័ត៌មាន​ដូចដែល​ពួកគេ​បាន​អួតអាង​នោះឡើយ​។ ប៉ុន្តែ ពួកគេ​ត្រូវបាន​ចងក្រង​ជា​ខ្សែបណ្តាញ​ដោយមាន​អង្គការ​ចាត់តាំង និង របៀបវារៈ​នយោបាយ​ច្បាស់ លាស់​ដើម្បី​បំផ្លាញ​កម្ពុជា ឬ​ប្រទេស​ណា​ដែល​ពួកគេ​យល់ ថា​មិនអាច​យក​ធ្វើជា​កូនជឹង​បាន​។​

​យោងតាម​អ្វីដែល​បាននិងកំពុង​កើតឡើង​នៅ​សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប​ពេលនេះ ក៏ដូចជា បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​កន្លងមក​នៅ​កម្ពុជា​ក៏ដូចជា នៅក្នុង​បណ្តា​ប្រទេស​នានា​ដែរ យើង​អាច​ទាញ​សេចក្តីសន្និដ្ឋាន​ខ្លះៗ​បាន​ដូចខាងក្រោម​៖

​ទី​១៖ ប្រទេស​នីមួយៗ​សុទ្ធ​តែមាន បញ្ហា​រៀងៗ​ខ្លួន​មិន​ថា​ប្រទេស​ធំ​ឬ​តូច ប្រទេស​មាន​ឬ​ប្រទេស​ក្រ​នោះឡើយ​។ ដូច្នេះ សូម​ប្រទេស​ធំ កុំ​មើល​ឃើញតែ​បញ្ហា​នៅក្នុង​ប្រទេស​តូចតាច ហើយ​តាំងខ្លួន ជា​គ្រូ​ប្រដៅ​ដល់​ប្រទេស​តូចតាច ទាំងនោះ​អី​ពីព្រោះ​ថ្ងៃ​ណាមួយ​បញ្ហា​ដូចគ្នា​ក៍​នឹង​អាច​កើតឡើង នៅក្នុង​ប្រទេស​របស់ខ្លួន​ជាមិនខាន​។ បើ​បញ្ហា​កើតឡើង​ហើយ អ្នក​ក៍​នឹងត្រូវ​ចាត់វិធានការ ដូច​តែ​គ្នា​នោះទេ​ដើម្បី​ស្តារ​និង រក្សា​ការពារ​សណ្តាប់ធ្នាប់​សាធារណ​: ស្ថេរភាព​សង្គម សេដ្ឋកិច្ច និង នយោបាយ​។​

​ទី​២៖ មិន​ប្រាកដថា ប្រទេស​ធំ និង​ជឿនលឿន​អាច​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​ជាង​ប្រទេស​តូច និង​មិនសូវ​អភិវឌ្ឍន៍​នោះឡើយ​។ ជួនកាល​ប្រទេស​តូច​ក៏​អាចមាន​វិធាន​ការល្អ​និង​មាន​ប្រសិទ្ធភាព​ជាង​ប្រទេស​ធំ​ក៏​ថា​បានដែរ​។ ការគ្រប់គ្រង​ជំងឺ កូ​វីដ ១៩ និង ការគ្រប់គ្រង​ស្ថានការណ៍​ចលាចល​សង្គម​នៅ​អាមេរិក​ពេលនេះ​គឺជា ឧទាហរណ៍​ស្រាប់​។ ជួនកាល ប្រទេស​តូច​មួយ​មាន​សមត្ថភាព​ខ្លាំង​ជាង​មហា​ប្រទេស​ក៏​ថា​បាន ដែរ​។ ដូច្នេះ សូម «​បញ្ឈប់​ទៅ​ការតាំង​ខ្លួន​ជា​បងធំ ជា​អ្នកខ្លាំង ហើយ​មើលស្រាល​គេឯង​»​។​

​ទី​៣៖ ពេល​មាន​បាតុកម្ម​ចលាចល វា​តែងតែ​កើតមាន​អំពើ ហិង្សា​ដែល​ទីបំផុត​ឈានដល់​អំពើ​កុប្បកម្ម វាយកម្ទេច ដុតបំផ្លាញ និង​អំពើ​លួច​ប្លន់​។​ល​។ នេះ​ជា​ហេតុផល​ដែល​អាជ្ញាធរ ប្រយ័ត្នប្រយែង​ចំពោះ​ការធ្វើសកម្មភាព​ញុះញង់ រឺ​ការ​បំផុស​នូវ​ចលនា​ធ្វើបាតុកម្ម​ក្នុងន័យ​ការពារ​ប្រសើរ​ជាង​ព្យាបាល​។​

​ទី​៤៖​នៅលើ​លោក​នេះ គ្មានទេ​ជើងឯក​ខាង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឬ​ខាង​សេរីភាព សារព័ត៌មាន​។ ប្រទេស​នីមួយៗ មាន​ទំនាមទម្លាប់ ប្រ​ណៃ​ណី និង​ផ្នត់គំនិត​មនុស្ស​ផ្សេងៗ​គ្នា​។ ប្រទេស​ខ្លះ​ឲ្យ​តម្លៃ​ខ្លាំង​ទៅលើ សេរីភាព ខណៈដែល​ប្រទេស​ខ្លះទៀត​ឲ្យ​តម្លៃ​ទៅលើ​វិន័យ និង​សណ្តាប់ធ្នាប់​ជាធំ​។ ដូច្នេះ សូម​ចេះ​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក និង​ជួយ​គ្នា​ទៅវិញទៅមក​ដោយ ស្មើមុខ​មាត់​គ្នា​ដើម្បី​សេចក្តីសុខ របស់​មនុស្ស​នៅលើ​ភពផែនដី ទាំងអស់គ្នា​។​

​ទី​៥៖ អ្នក​ដែល​តាំងខ្លួន​ជា​ជើងឯក​ខាង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ខាង​សេរីភាព​សារព័ត៌មាន ក៏ ល្មម​ភ្ញាក់ខ្លួន​ហើយពី​ព្រោះ បើ ទោះជា​បន្ត​ពាក់​ស្រោម​មុខ​តទៅទៀត គឺ​ក៍​មិន​ខុស​អ្វី​ពី​ការ លាក់​មុខតែ​គូទ​នៅ​កណ្តាលវាល នោះឡើយ​។ បើ​ពួក​អ្នក​ចាំតែ ស្រែក​ដាក់​ប្រទេស​តូចតាច ហើយ​បិទមាត់​ដូច​គេ​ចុក​ចំពោះ​ប្រទេស​ធំៗ​ក្នុង​រឿង​ដូចគ្នា​បែបនេះ ការងារ​របស់​អ្នក​ក៍​គ្មាន​តម្លៃ​អ្វី​ប​ន្ទិ​ច​ណា​នោះឡើយ​ព្រោះ​អំពើហិង្សា​នៃ​ការបង្ក្រាប​ដ៏​សែន​ឃោរឃៅ អសីលធម៌​និង​អមនុស្សធម៌​របស់​ប៉ូលីស ឆ្មាំ​ការពារ​និង យោធា​ទៅលើ​ហ្វូង​បាតុករ​នៅ​ទូទាំង​សហរដ្ឋ​
​អា​មេ​រីក ជា​ភស្តុតាង​ជាក់ស្តែង​បំផុត​ហើយក៏​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដែរ​ដែល​ត្រូវ​បកស្បែក​មុខ​ក្រុម​អ្នក​តាំងខ្លួន​ជា​ជើងឯក​ខាង​សិទ្ធិ មនុស្ស​និង​ប្រជាធិប្បតេយ្យ ទាំង​នោះដែរ​៕ ​ដោយ : អ្នកនយោបាយ​តុ​កាហ្វេ​