សហភាពសហពន្ធ័យុវជនកម្ពុជាស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ចូលរួមចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត និងផ្សព្វផ្សាយជំងឺកូវីដ១៩

(កំពត)៖ នាថៃ្ងទី២ ខែមិថុនា ឆ្នាំ២០២០ សហភាពសហពន្ធ័យុវជនកម្ពុជាស្រុកបន្ទាយមាស បានដឹកនាំក្រុមយុវជន ចូលរួមចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ០៦គ្រួសារ រស់នៅ ភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ ក្នុងនោះក្រុមការងារ បានផ្តល់ជូននូវអំណោយក្នុងមួយគ្រួសាររួមមាន អង្ក២៥គីឡូក្រាម ឃីត១ និងថវិកា២ម៉ឺនរៀល។

រីឯសហភាពសហពន្ធ័យុវជនកម្ពុជាស្រុកអង្គរជ័យ បានចុះផ្សព្វផ្សាយជំងឺកូវីដ១៩ និងចែកអំណោយ ជូនគ្រួសារដែលខ្វះខាតចំនួន១៥គ្រួសារនៅឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូ ទឹកត្រី១យួរ ត្រីខ១យួរ អំបិល និងថវិកា២មុឺន៕