សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធិនាមឈ្មោះដែលទាក់ទាញទេសចរណ៍ចំនួន៣ជាផ្លូវការ ៖ ១)«ខ្មែរធ្វើបាន» ២) «សិលាចំាស្នេហ៍» ៣) « ដើមឈើចាំស្នេហ៍»

សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធិនាមឈ្មោះដែលទាក់ទាញទេសចរណ៍ចំនួន៣ជាផ្លូវការ ៖
១)«ខ្មែរធ្វើបាន» ពាក្យនេះនឹងឆ្លាក់នៅលើជញ្ជាំងភ្នំដែលបានកាត់ពុះជ្រែកភ្នំធ្វើផ្លូវចុះមកក្រោមហើយបត់ឆ្វេងឡើងទៅលើភ្នំបត់ចុះក្រោមឆ្ពោះទៅកាន់ឆ្នេរអូត្រេះ។

២) «សិលាចំាស្នេហ៍» គឺមានផ្ទាំងថ្មធំមួយផ្ទាំងនៅចំកណ្តាលផ្លូវពេលធ្វើដំណើរចុះមកពីផ្លូវលើទួលភ្នំចុះមកក្រោម។

៣) «ដើមឈើចាំស្នេហ៍» គឺក្រោយពីឆ្លងកាត់សិលាចាំស្នេហ៍រួចហើយចុះមកក្រោមបន្តិចគឺមានដើមឈើធំមួយដើមដុះនៅចំកណ្តាលផ្លូវដែលមានចាក់បេតុងព័ទ្ធជុំវិញការពារសុវត្ថិភាពរួចស្រេចទៀតផង។