សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាnដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវនិងសមិទ្ធិផលផ្សេងទៀតនៅក្នុងខេត្តមួយនេះ។ នេះបើយោងតាមការបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ។

ជាមួយនឹងដំណើនេះ សម្តេចតេជោ បានអង្គុយខាងមុខជាមួយអ្នកបើកបរ និងពិនិត្យឃើញថាពលរដ្ឋខ្មែរភាគច្រើនគោរពច្បាប់ចរាចរណ៍​ តែក៏នៅមានបងប្អូនមួយចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។

ក្នុងដំណើរខាងលើ សម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា ចំពោះការពាក់ម៉ាស់ការពារកូវីដ១៩ មានការពាក់តិចតួចប៉ុណ្ណោះ៕

ដោយ៖ កន ចំណាន