ពិធីសំណេះសំណាល ជាមួយពលទាហានបំពេញក្របខ័ណ្ឌថ្មី ដែលត្រូវមកបំពេញ ភារកិច្ចនៅអង្គភាព តំបន់ប្រតិបត្តិការសឹករងព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំពិធីសំណេះ
សំណាល ជាមួយ ពលទាហានបំពេញក្របខ័ណ្ឌថ្មី បញ្ចប់វគ្គហ្វឹកហ្វឺនចំនួន២៧នាក់ មកបំពេញភារកិច្ចនៅអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោច័ន្ទ សុភ័ក្រ្តា មេបញ្ជា
ការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

ក្នុងពិធីនេះ ឯកឧត្តមមេបញ្ជាការបានផ្តល់អនុប្រសាសន៍ណែនាំស្ដីអំពីតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងណែនាំឱ្យបងប្អូន ដែលបានចូលមកបំពេញភារកិច្ចថ្មី ត្រូវធ្វើយ៉ាងណាខិតខំតស៊ូការងារ ដែលអង្គភាពបានប្រគល់ជូន ជាពិសេសត្រូវការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក៏បានណែនាំដល់ពលទាហានបំពេញក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ការសំអាតអនាម័យដៃ ការពាក់ម៉ាស និងវិធានការផ្សេងៗ ក្នុងការការពារជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក បើទោះបី ប្រទេស​កម្ពុជាយើង មានការថយចុះខ្លាំងក៏ពិតមែន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ