ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​របស់​អាជ្ញាធរ​ខេត្តសៀមរាប​

​សៀមរាប​៖ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ នៅតែ​ទៅ​បន្ត​រង់ចាំ​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ដដែល​។ នៅថ្ងៃនេះ​ទទួលបាន​ចំនួន​សរុប ១១​នាក់ ស្រី​ចំនួន ៦​នាក់ ដែល​ចូលមក​តាម​ច្រក​ដូង ខេត្តបាត់ដំបង​, តាម​ច្រក​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ច្រក​អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ ។​

​គិត​ចាប់ពី​ថ្ងៃទី​១០ ខែមីនា មកដល់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ តួលេខ​សរុប​ដែល​បានទទួល​ប្រជាពលរដ្ឋ​ខ្មែរ ចូល​តាម​ច្រក​ទាំងបី​ខាងលើ​មាន​ចំនួន ១៣,៦៨៨​នាក់ ស្រី​ចំនួន ៥,៩៤២​នាក់ ក្នុង​នោះបាន​ពិនិត្យ​សុខភាព​បឋម​បាន​ចំនួន​១៣,៦៨៨​នាក់ ស្រី ៥,៩៤២​នាក់ គឺ​ពិនិត្យ​សុខភាព​បាន​ទាំងអស់ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​