សម្ដេចចៅហ្វា​វាំង គង់ សំអុល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ស្រូវពូជ​សែន​ក្រអូប ចំនួន​១០ តោន ជូន​ដល់​កសិករ ចំនួន ២៨០ គ្រួសារ ក្នុងស្រុក​បរិបូណ៌​

(​កំពង់ឆ្នាំង​)៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៩​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះបរមរាជវាំង អមដំណើរ​ដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ច​ទូទៅ​អម​ក្រសួង​ព្រះ​បរម​ព្រះរាជវាំង អញ្ជើញ​ចែក​ស្រូវពូជ​សែន​ក្រអូប​ចំនួន ១០ តោន ជូន​ដល់​កសិករ ២៨០ គ្រួសារ មកពី ៧ ឃុំ ក្នុងស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។

​ក្នុង​ពិធី​ចែក​ស្រូវពូជ​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង អភិបាលរង​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក ខេត្ត​ជាច្រើនរូប​ផងដែរ​។​

​ក្នុងនោះ​ប្រជាពលរដ្ឋ​ចូលរួម​ទទួលបាន​ស្រូវពូជ ចំនួន ២៨០ នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​៖ ស្រូវ ៤០ គីឡូ សា​រ៉ុង ១ និង​ថវិកា ចំនួន ២ ម៉ឺន​រៀល​ផងដែរ ៕​