ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​៤៦​គ្រួសារ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បានទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

(​កំពង់ឆ្នាំង​)៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​កិត្តិ​សយ​ស រួម​ដំណើរ​ដោយ​ឯកឧត្តម អម សុភា ប្រធាន​គណៈ​​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់​​ឆ្នាំង​ព្រមទាំង​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា​បាន​ចុះសាកសួរ សុខទុក្ខ​និង​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​៤៦​គ្រួសារ​ចំនួន​២​កន្លែង នៅក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែបាន​គិតគូ​អំពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ។ ដោយ​មិន​ទុកអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​អោយ​រងគ្រោះ​ដោយ​ការខ្វះ​ស្បៀង​សម្រាប់​បរិភោគ​នោះទេ ។

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​បន្តថាៈ​បច្ចុប្បន្ន​នៅលើ​សកលលោក បាន​ជួបប្រទះ​នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​គឺ​ជំងឺឆ្លង​កូ​វីដ​១៩ ហើយ​កម្ពុជា​ក៏បាន​រង​នូវ​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​ផងដែរ ។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ជាប់​ជាប្រចាំ​ក្នុងការ​ថែទាំ​សុខភាព និង ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​លាង​សំអាត​ដៃ​អោយបាន​ញឹកញាប់ ពាក់​ម៉ាស់​និង ត្រូវដាក់​គម្លាត​សង្គម ធ្វើយ៉ាងណា​ដើម្បីអោយ​សហគមន៍ និង គ្រួសារ​នីមួយៗ​ចៀស​ផុតពី​ជំងឺ​កូ​វីដ​១៩​នេះ ។ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្តធ្វើ​ការផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ដល់​សហគម​ន៍​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដើម្បី​​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការ​ប្រយ័ត្ន និង​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។​

​អំណោយ​របស់​កាកបាទ​ក្រហម ដែល​ត្រូវ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នាពេលនោះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម​,​មី​១​កេះ​, ត្រីខ​១​យួរ​, ឃី​ត ១​កញ្ចប់ (​មុង ១ ភួយ​១ ក្រមា ១ សារុង ១) និង ថវិកា​មួយចំនួន ២​ម៉ឺន​រៀល​។ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​ឯកឧត្តម​ក្នុង​ម្នាក់ៗ​១​ម៉ឺន​រៀល​ផងដែរ​។ ក្នុងឱកាស​នោះដែរ ឯកឧត្ដម​ប្រធានកិត្តិយស​សាខា ក៏បាន​ប្រគេន​នូវ​ទ័យ​ទាន​មួយចំនួន​ដល់​ព្រះសង្ឃ​ដែល​គង់​ក្នុង​វត្ត​ថ្នល់ មាន​អង្ករ​៥០​គីឡូក្រាម , មី​២​កេះ​, ត្រីខ​២​យួរ​, និង​ថវិកា​ផ្ទាល់​របស់​ឯកឧត្ដម​ប្រធានកិត្តិយស​សាខា មួយចំនួន​ផងដែរ៕​