ធ្វើប្រតិបត្តិការលើ Canadia Mobile Banking កាន់តែច្រើន ឈ្នះរង្វាន់កាន់តែច្រើន

(ភ្នំពេញ)៖ ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ តាម​រយៈ​ការ​ប្រើ​ប្រាស់​សាច់​ប្រាក់ ឬ​មូលប្បទានប័ត្រ​ដែល​ជា​ភ្នាក់ងារ​ចម្លង​រោគ ធនាគារ​កាណាឌីយ៉ា​បាន​លើក​ទឹក​ចិត្ត​អតិថិជន​ទាំង​អស់​ឱ្យ​ងាក​មក​ប្រើ​ប្រាស់​សេវាកម្ម​ធនាគារ​ឌីជីថល ដូច​ជា​កម្មវិធី Mobile Banking, Internet Banking, ម៉ាស៊ីនដកនិងដាក់ប្រាក់ជំនួសវិញ។

ជាមួយ​គ្នា​នេះ ធនាគារ​កាណាឌីយ៉ា​ក៏​បាន​បង្កើត​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន​ដែល​ធ្វើ​ប្រតិបត្តិការ​នៅលើ​កម្មវិធី​ Mobile Banking កាន់​តែ​ច្រើន នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់​ត្រឡប់​ទៅ​វិញ​កាន់​តែ​ច្រើន រហូត​ដល់​៥០ដុល្លារ ឬ​រង្វាន់​សរុប​មាន​តម្លៃ​រហូត​ទៅ​ដល់​ ៥០០០ដុល្លារ។ រាល់​ប្រត្តិបត្តិការ​តាម​រយៈ​មុខ​ងារ​ដែល​មាន​នៅ​លើ​ Canadia Mobile Banking និងការ​គោរព​តាម​​លក្ខខណ្ឌ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ធនាគារ​កាណាឌីយ៉ា នឹង​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​អ្នក​ឈ្នះ​រង្វាន់​ដើម្បី​ចាប់​ឈ្មោះ​រក​អ្នកឈ្នះ​ចំនួន​៧៥​រូបប្រចាំ​ខែ (នៅ​ចុង​ខែ​មិថុនា និង​ចុង​ខែ​កក្កដា)។

កម្មវិធី​នេះ​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី០១ មិថុនា រហូត​ដល់​ថ្ងៃ​ទី៣១ កក្កដា ២០២០។
ប្រញាប់ឡើង! ធ្វើ​ប្រត្តិបត្តិការ​កាន់​តែ​ច្រើន ឈ្នះ​រង្វាន់​កាន់​តែ​ច្រើន!

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វិបសាយ​ធនាគារ​កាណាឌីយ៉ា https://www.canadiabank.com.kh/ ឬ​ទូរសព្ទ​លេខ៖ 023 969 222/ 023 868 222