សាខា​កាកបាទក្រហម​ខេត្តកំពត​សង្ឃឹមថា ទោះបី​ស្ថិតក្នុង​ស្ថានភាព​ជួប​វិបត្តិ​ជំងឺឆ្លង​កូ​វីត​១៩​តាមរយៈ​ការខិតខំ​កៀរគរ​មូលនិធិ​ដោយ​ស្ម័គ្រ​ចិត្តនឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​

(​កំពត​)៖ ទោះបី​ប្រទេស​កំពុងស្ថិត​នៅក្នុង​អន្តរកាល​វិបត្តិ​កូ​វីដ​១៩​ក្កី សប្បុរសជន មន្ត្រីរាជការ ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត​នៅតែមាន​ស្មារតី​ចូលរួម ចែករំលែក​ថវិកា​របស់​ខ្លួន ជាមួយនឹង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដើម្បី​យកទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌​ជានិច្ច​។ បើតាម​ការរំពឹងទុក​របស់​ប្រធាន​គណៈកម្មាធិការ​សាខា​ថា នឹងធ្វើ​ការ​កៀរគរ​ថវិការ​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើនជាង​៤០​ម៉ឺន​ដុល្លា​នៅ​ឆ្នាំ​២០២០​នេះ​។

​ក្នុង​កិច្ចប្រជុំ​កៀរគរ រក​មូលនិធិ​ដោយ​ស្ម័គ្រចិត្ត សម្រាប់​ទ្រទ្រង់​ការងារ​មនុស្សធម៌ ក្នុងឱកាស​អបអរសាទ​រ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០ នៅ​ព្រឹក​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ ឯកឧត្តម​ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត បាន​មានប្រសាសន៍ថា ការ​កៀរគរ​មូលនិធិ​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​ទ្រទ្រង់​ការងារ​មនុស្សធម៌​រប​ស់​សាខា​កាកបាទ​ក្រស​ហម​ខេត្តកំពត​ឆ្នាំនេះ មានការ​ធ្លាក់ចុះ​ដោយសារ​វិបត្តិ​កកូ​វីដ​១៩ ។ ការ​កៀរគរ​ថវិកា​មិនត្រូវ​បានធ្វើ​ដោយ​បើកទូលាយ​នៅ​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ដូច​រាល់​ឆ្នាំ​នោះទេ ដើម្បី​ចៀសវាង​បាតុភាព​អសកម្ម​នានា ។
​ទោះជា​យ៉ាងនេះ​ក្តី ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​បានបញ្ជាក់​ថា គិត​មក​ត្រឹម​ពេលនេះ សាខា​កាកបាទក្រហម​ប្រមូល​ថវិកា​លើក​ទី​១ សរុប​ចំនួន​៣៥​ម៉ឺន​ដុល្លា ខណៈដែល​ការប្រមូល​ថវិកា​មូ​និ​ធិ​ដោយ​ស្ម័គ្រចិត្ត​ទី​២ និង​ទី​៣ និង​ត្រូវ​បូកសរុប​នៅ​ដើមខែ​ក្រោយ ។ ឯកឧត្តម ជាវ តា​យ​ថា​នឹង​ខិតខំ​ធ្វើយ៉ាងណា​កៀរគរ ថវិកា​ឲ្យ​បាន​យ៉ាងតិច ៤០​ម៉ឺន​ដុល្លា​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ស្នើ​ឲ្យ​ក្រុម​ប្រតិបត្តិ​រាយការណ៍​ទៅ​ថ្នាក់កណ្តាល បណ្តើរៗ ដោយ​យកឈ្មោះ​សប្បុរសជន និង​ចំនួន​ថវិកា ដើម្បី​ធ្វើ​បណ្ណ​ថ្លែងអំណរគុណ​ពីស​ម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។
​សូមបញ្ជាក់ថា តាម​របាយការណ៍​រប​ស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត នៅ​ឆ្នាំ​២០១៩ បាន​កៀរគរ​មូលនិធិ​ដើម្បី​ទ្រទ្រង់​ការងារ​មនុស្សធម៌​បាន ៦១​ម៉ឺន​ដុល្លារ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​)​