ពលរដ្ឋ​ចាស់ជរា​ក្រីក្រ​ទទួលបាន​អំណោយ​ពី​សមាគម​សប្បុរសធម៌​កម្ពុជា​-​បារាំង​

(​ព្រៃវែង​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី 28 ខែឧសភា​ឆ្នាំ 2020 សមាគម​សប្បុរសធម៌​កម្ពុជា​-​បារាំង​បាន​នាំយក​អំណោយ​សប្បុរសធម៌​ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន 4 គ្រួសារ​ដែល​ស្ថិតនៅក្នុង​ឃុំ​ល្វា និង​ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។​

​ទាំងនេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឧកញ៉ា ជឹ​ង ធាន គាត និង​ក្រុមគ្រួសារ តាមរយៈ​លោក​លោក សុខ នី​កូ​ឡា ប្រធាន​សមាគម​កម្ពុជា​-​បារាំង ដែល​តែងតែ​រួមចំណែក​ជួយ​រាជរដ្ឋាភិបាល​ដោះស្រាយ​សម្រាលទុក្ខ​ប្រជាពលរដ្ឋ ទីទាល់ក្រ ខ្វះខាត ក៏ដូចជា​ចាស់ជរា ដែល​គ្មាន​ទីពឹង ដោះស្រាយ​ជីវភាព​បាន​មួយគ្រា នៅក្នុង​ស្រុក​ព្រះស្ដេច​នេះ​ផ្ទាល់​តែម្ដង​។​

​អំណោយ​រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខ ស្ករ អំបិល ប៊ីចេង សាប៊ូ ធូបមូស​ទឹកដោះគោ ទឹក​សុទ្ធ ទឹក​ផ្លែឈើ មី ម៉ុង ភួយ ទឹក​អាកុល​លាងដៃ ម៉ាស និង​ថវិកា​មួយចំនួន​ផងដែរ​។​

​សូមបញ្ជាក់ថា សមាគម​សប្បុរសធម៌​បារាំង​បាន​បង្កើតឡើង​នៅ​ថ្ងៃទី 1 ខែតុលា​ឆ្នាំ 2019​មកម្ល៉េះ​។ ដោយមាន​ការជួយ​ជ្រុម​ជ្រែង ពី​សំណាក់​បងប្អូន​ខ្មែរ​នៅក្នុង និង​ក្រៅប្រទេស ជាពិសេស​លោក​ឧកញ៉ា​ជឹ​ង ធាន គាត​។​

​នេះ​បើ​យោងតាម​ការឱ្យ​ដឹង ពី​លោក​សុខ នី​កូ​ឡា ប្រធាន​សមាគម​កម្ពុជា​-​បារាំង ដែលមាន​ស្រុក​កំណើតកើតជា នៅឯ​ខេត្តកំពត​ថា លោក​កើត​នៅក្នុង​ឆ្នាំ 1974 (​មុន​របប​ប្រល័យពូជសាសន៍​ប៉ុលពត​) ហើយ​បាន​ទៅ​រស់នៅ​ប្រទេស​បារាំង​កាលពី​ឆ្នាំ​1982​។

​លោក​នី​កូ​ឡា​បាន​បន្តថា ពេល​កំពុង​រស់នៅ​ប្រទេស​បារាំង លោក​បាន​ចាប់យក​រៀន​ជំនាញ 2 គឺ​ផ្នែក​ព័ត៌មានវិទ្យា វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ផ្នែក​សំណង់​ស៊ីវិល​។ លុះ​មកដល់​ឆ្នាំ 2019 លោក​បាន​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ និង​បាន​រៀបការ​ជាមួយ​ភរិយា​របស់លោក ដែលជា​អ្នកស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ហើយ​រួមរស់​ជាមួយគ្នា​រហូតដល់​សព្វ​ថ្ងៃ ដោយបាន​បង្កើត​នូវ​សមាគម​មួយ ដែលមាន​ឈ្មោះថា​សមាគម​សប្បុរសធម៌​កម្ពុជា​-​បារាំង ដើម្បី​ចំណែក​ជួយ​ដល់​សង្គមជាតិ និង​រាជរដ្ឋាភិបាល កាត់បន្ថយ​ភាពក្រីក្រ ដែល​ចាប់ផ្ដើម​ពី​ស្រុក​ព្រះស្ដេច​នេះ​៕​ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង