មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខ នាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារសមាជិកក្រុមប្រឹក្សាឃុំបើុស១ ដែលទទួលមរណៈភាព

(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៦ ខែឧសភា ២០២០ ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញបានចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ និងចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពលោក ស្លេះ លឹម សមាជិកក្រុមប្រឹក្សាឃុំបុើស១ ព្រមទាំងនាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថវិការបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ផ្តល់ជូនគ្រួសារសពផងដែរ ។

សូមជម្រាបថា លោក ស្លេះ លឹម សមាជិកក្រុមប្រឹក្សាឃុំបើស១ ត្រូវបានទទួលមរណៈភាព កាលពីវេលាម៉ោងម៉ោង៥ និង២៥នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

បន្ទាប់មកឯកឧត្តមនិងក្រុមការងារបន្តចុះទៅសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលស្ថិតនៅភូមិសោយ២ ឃុំបើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

នាក្នុងឱកាសសំណេះសំណាល ឯកឧត្តម បានណែនាំឲ្យបងប្អូប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ខ្ជួននូវអនាម័យជាប់ជាប្រចាំថ្ងៃ បន្ថែមពីលើការសម្អាតខ្លួនយកទឹកថ្វាយបង្គំទាំងប្រាំពេល ក៍ដូចជារួមគ្នាបន្តទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩ ដោយ ត្រូវពាក់ម៉ាស់ ដុសលាងសម្អាតដៃដោយសាប៊ូ ទឹកអាល់កុល ឫជែលសម្លាប់មេរោគ និងកុំជួបជុំគ្នាដោយមិនមានការចាំបាច់ ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំខេត្ត និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តការពារនិងទប់ស្កាត់ទាំងអស់គ្នា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសត្រូវនៅដាច់ដោយ ឡែកពីក្រុមគ្រួសារបងប្អូនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩៕