ឯកឧត្តមអភិបាលខេត្តតាកែវ ណែនាំដល់ក្រុមជាងដែលទទួលសិទ្ធិ ស្ថាបនាកែលម្អសោភណ្ឌផ្លូវជាតិលេខ២ នៅក្នុងក្រុងដូនកែវ ត្រូវធ្វើឲ្យមានស្តង់ដាត្រឹមត្រូវ

(តាកែវ)៖ នៅក្នុងឪកាសចុះត្រួតពិនិត្យការស្ថាបនាកែលម្អរសោភ័ណ្ឌភាពផ្លូវជាតិលេខ២ មានប្រវែងជាតិ១គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកជាពីរ ព្រះវិណ្ណុស្ហ (តោពីរ) ដល់វិមានឯករាជ្យខេត្ត ដែលរៀបចំដាក់ប៊ូឌៀរ នៅតាមចិញ្ចីមផ្លូវនោះ កាលពីព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំទៅដល់ក្រុមហ៊ុន ទទួលសិទ្ធិស្ថាបនា និងជួសជុលនេះ ត្រូវធ្វើឲ្យបានលក្ខណៈស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងជាប់យូរអង្វែង ។


ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនទទួលសិទ្ធស្ថាបនាផ្លូវនេះ ត្រូវសហការល្អជាមួយមន្ទីរជំនាញ ដើម្បីធ្វើការស្ថាបនានេះស្របទៅតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងមានគុណភាពខ្ពស់ ព្រោះថាការកែលម្អរនេះ វាបានចូលរួមកែលម្អរសោភណ្ឌក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ ក៏ដូចជាអាចធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកកម្សាន្តនៅខេត្តមានកើនឡើងជាក់ជាមិនខាន ។


បើតាមឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា ផ្លូវក្នុងក្រុង រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ រៀបចំស្ថាបនា ជួសជុល និងកែលម្អ ដើម្បីឲ្យក្រុងដូនកែវ មានសោភ័ណ្ឌល្អ ពិសេសផ្លូវជាតិលេខ២ក្នុងក្រុងយើងបានដាក់ទ្រូងផ្លូវ ដាក់បង្គោលភ្លើងបំភ្លឺពេលយប់ និងរៀបចំក្រាលការ៉ូឡានៅសខាងផ្លូវថែមទៀតហើយ ។

នៅក្នុងការចុះត្រួតពិនិត្យនេះដែរ ក៏មានការអញ្ជើញចូល រួម លោកឈួរ សុធា អភិបាលរងខេត្ត លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកស្រីអភិបាលរងក្រុងដូនកែវ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ