ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាប

(សៀមរាប)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ នៅថ្ងៃនេះទទួលបានចំនួនសរុប ៣៦នាក់ ស្រីចំនួន ១២នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១៣,០៥៧នាក់ ស្រីចំនួន ៥,៦៥៩នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១៣,០៥៧នាក់ ស្រី ៥,៦៥៩នាក់ គឺពិនិត្យសុខភាពបានទាំងអស់ ៕ (ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប)