ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងប្រធានស.ស.យ.ក ក្រុងសែនមនោរម្យ បានដឹកនាំសហការី ដាំកូនក្ងោក នៅបរិវេណភ្នំដោះក្រមុំ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត អភិបាលរងខេត្ត និង លោក ឃន់ អូន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសែនមនោរម្យ ដឹកនាំសហការី ចូលរួមជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមដាំកូនក្ងោកចំនួន ១០០ដើម ស្ថិតនៅបរិវេណភ្នំដោះក្រមុំ ក្នុងភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីកែលំអសោភ័ណភាពនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ ឱ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ នៅបរិវេណភ្នំដោះក្រមុំនេះ ដែលជាកន្លែងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ និងជាកន្លែងគោរពសក្ការៈបូជារបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស បងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ដែលមានតាំងពីដើម រហូតមកដល់ពេលនេះ ហើយយើងនឹងខិតខំបន្តថែរក្សាភ្នំដោះក្រមុំនេះ ឱ្យបានគង់វង្សទុកសម្រាបកូនចៅជំនាន់ក្រោយៗទៀត៕