លោកស្រី ប៊​ន សុ​ភី អញ្ជើញ​ចុះសួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ គ្រួសារ​ជន​ងាយ​រងគ្រោះ ចំនួន ០៨​គ្រួសារ ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង

(​កំពង់ឆ្នាំង​) ៖ ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​នេះ លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ចុះសួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ គ្រួសារ​ជន​ងាយ​រងគ្រោះ ចំនួន ០៨​គ្រួសារ រស់នៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​លោក យិន សា​វ៉េ​ន អភិបាលក្រុង អាជ្ញាធរ​ក្រុង និង​សង្កាត់​ចូលរួម​ផងដែរ​។

​លោកស្រី ប៊​ន សុ​ភី បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី ឯកឧត្តម​អភិបាលខេត្ត ជូន​ដល់​បងប្អូន និង​បានផ្តល់​អំណោយ សម្ភារ​មួយចំនួន ជូន​ថវិកា​ចំនួន ០៨​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន ២០ ០០០​រៀល និង​ម៉ាស់​ក្រណាត់​មួយចំនួន​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​លោកស្រី​អភិបាលរង​ខេត្ត បាន​សំណូមពរ​ដល់​បង​ប្អ​ន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ សូម​ចូលរួម​ការពារ​កុំឱ្យ​មានការ​ផ្ទុះ នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​របស់​យើង ដោយ​យើង​ត្រូវ​រួមគ្នា​បន្ត អនុវត្តតាម​វិធានការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​គោល​ការ​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ ត្រូវ​ផ្តើម​ពី​យើង​ម្នាក់ៗ ខ្លួន​យើង គ្រួសារ​យើង សហគមន៍​យើង និង​សង្គមជាតិ​យើង​។​

​ក្នុងនោះ​ត្រូវអនុវត្ត​ឱ្យបាន​ជាប្រចាំ​ដូចខាងក្រោម​៖១. លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់កុល​លាងដៃ ឬ​អាល់កុល​ហ្សែ​ល​។​
២. ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ ៣. ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ ក្អក ឬ​ផ្ដាសាយ​។ ៤.​ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់​។ ៥.​បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​។
៦. ស្វាគមន៍​ដោយ​សំពះ ជំនួស​ការ​ចាប់ដៃ សម្រាប់​ព័ត៌មាន​បន្ថែម ឬ​មាន​ករណី​សង្ស័យ សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ ៕​