ឯកឧត្តម មាស សុផល អគ្គនាយកនៃក្រសួងបរិស្ថាន ជាមួយក្រុមការងារ ស.ស.យ.កខេត្តកំពង់ចាមបានចុះពិនិត្យទីតាំងដាំកូនឈើជិត២០.០០០ដើម

(កំពង់ចាម)៖ រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោក ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន ស.ស.យ.ក ខេត្ត បានដឹកនាំក្រុមការងារដើម្បីចុះពិនិត្យទីតាំងដាំកូនឈើជិត ២០.០០០ដើម នៅទូទាំងខេត្តកំពង់ចាមនារដូវវស្សានេះ ជាមួយក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម មាស សុផល អគ្គនាយកនៃក្រសួងបរិស្ថាន។

ទោះជាយើងកំពុងប្រឈមនឹងជំងឺ កូវីត១៩ យ៉ាងណាក៏ដោយ តាមការគ្រោងទុក ឯកឧត្តម អ៊ុន ចាន់ ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នឹងដឹកនាំការដាំដើមឈើប្រមាណជិត ២០,០០០ដើម នេះក្នុងគោលបំណងទប់ស្កាត់ការឡើងកម្តៅផែនដី និងលើកកម្ពស់ការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ។ សូមបងប្អូនប្រជាពលរដ្ឋជួយចូលរួមសហការទាំងអស់គ្នា។