ឯកឧត្តម ជា សុ​មេធី អញ្ជើញ​ចុះសួរសុខទុក្ខ និង​ប្រគល់​ផ្ទះ​ចំនួន ៤ ខ្នង ជូន​គ្រួសារ​ក្រីក្រ​ចាស់ជរា​គ្មាន​ទីពឹង ទុរគតជន ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន នៅ​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​កំចាយមារ​

(​ព្រៃវែង​)៖ នៅ​រសៀល​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិ​ប​ត្ត​សាខា ក្រុមការងារ​អនុសាខា​ស្រុក និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ចុះសួរសុខទុក្ខ និង​ប្រគល់​ផ្ទះ និង​បង្គន់​អនាម័យ ចំនួន ៤ ខ្នង ទំហំ ៤​ម​x៦​ម ធ្វើ​អំពី​ឈើ ជញ្ជាំង និង​ដំបូល​ប្រក់​សង្ក​សី ជា​អំណោយ របស់​សាខា​ខេត្ត ជូន​ដល់ ចាស់ជរា​គ្មាន​ទីពឹង ទុ​រ​គត់​ជន ជនពិការ និង​ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​ចំនួន ផ្ទះ ២​ខ្នង បង្គន់​ចំនួន​២ និង​ស្រុក​កំចាយមារ​ចំនួន​ផ្ទះ ២​ខ្នង បង្គន់​២ ។​

​ថ្លែង​នៅក្នុង​ឱកាស​នោះដែរ​ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា បាន​លើកឡើងថា កាកបាទក្រហមកម្ពុជា តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ និន្នាការ​នយោបាយ​អ្វី​ឡើយ​ដូច​ពាក្យស្លោក​ថា (​កាកបាទក្រហម​មាន​គ្រប់​ទីកន្លែង​សម្រាប់​យើង​គ្រប់គ្នា ទីណា​មាន​ទុក​ទីនោះ​មា​នក​បាទ​ក្រហម​កម្ពុជា​)

​ឯកឧត្តម ក៏បាន​ផ្តាំផ្ញើ​ដល់​គ្រួសារ​ដែល​ទ​ទូល​បាន​ផ្ទះ ទាំងអស់ ត្រូវ​ចេះ​ថែទាំ​សុខភាព​ដោយ​ខ្លួនឯង ដោយ​ត្រូវ រស់នៅ​ស្អាត ហូប​ស្អាត ជាប្រចាំ នឹងត្រូវ​ទទួលទាន​ប​ន្លែ​ដែល​គ្មាន​សារធាតុ​ជាតិគីមី ជាពិសេស​បន្លែ​បៃតង​ដែល​ជួយ​ពង្រឹង​សុខភាព​របស់​យើង​។​

​ឯកឧត្តម ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​បន្ត​ចូលរួម​ទប់ស្កាត់​នូវ​ជម្ងឺ​កូ​វីត​១៩ ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អោយបាន​ជាប់​ជាប្រចាំ​ដោយ​មិនត្រូវ​ធ្វេសប្រហែស​នោះទេ ក្នុងខណៈដែល​ប្រទេស​កម្ពុជា​អ្នក​ដែល​ផ្ទុក​នូវ​ជម្ងឺ​កូ​វីត​១៩ បាន​ព្យាបាល​ជាសះស្បើយ​មួយរយ​ភាគរយ​ក៏ពិតមែន ក៏ប៉ុន្តែ​វា​នឹង​អាច​កើតមានឡើង​ម្តងទៀត​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ធ្វេសប្រហែស ដោយ​មិនមាន​ការប្រុងប្រយ័ត្ន​នោះ​។

​ក្រៅពី​ការប្រគល់​ផ្ទះ និង​បង្គន់​អនាម័យ សាខា​ក៏បាន​ផ្តល់ជូន​នូវ​សម្ភារៈ​បន្ថែម​ក្នុង ១​គ្រួសារៗ ទទួលបាន​៖ អង្ករ ២៥​គ​.​ក អាវ ៥ សម្ភារៈ​ផ្ទះបាយ ១​ឈុត សម្ភារៈ​ដំណេក ១​ឈុត មី ១​កេស ត្រី ខ ១​យួរ និង​ថវិកា​ចំនួន ១០​ម៉ឺន​រៀល ឯកឧត្ដម ជា សុ​មេធី ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែមចំនួន ១០ ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ និង​អនុសាខា​ស្រុក​ក៏បាន​ឧបត្ថម្ភ​ចំនួន ១០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​នោះ​ផងដែរ​៕ (​ដោយ​៖​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​)​