ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រី​នគរបាលជាតិ អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ

(​ព្រះវិហារ​)៖ នា​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ នៅ​អធិការ ដ្ឋា​ន​នគរបាល ក្រុង ព្រះវិហារ បាន​ប្រារព្ធ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រី​នគរបាលជាតិ អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ សរុប​ចំនួន ១២២​នាក់ ស្រី ២១​នាក់ ក្រោម​អធិបតីភាព លោក ឧត្ដមសេនីយ៍ ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត ព្រះវិហារ លោក ឯ សារ៉ូ ប្រធាន​ក្រុមប្រឹក្សា​ក្រុង ព្រះវិហារ និង​លោក ប៉ុក ងួន អភិបាល ក្រុង​ព្រះវិហារ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា បាន​ពាំ​នាំនូវ​ការ​ផ្តាំ​ផ្ញេ​ី​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​ឯកឧត្តម ប្រាក់ សុវណ្ណ អភិ​បា ល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ ដែល​សម្តេច​ព្រមទាំង​ឯកឧត្តម ក៏ដូចជា​ថ្នាក់ ដឹកនាំ​ផ្សេងទៀត​តែងតែបាន​គិតគូរ​ជាប់​ជាប្រចាំ​អំពី​សុខទុក្ខ របស់​កងកម្លាំង​នគរបាលជាតិ​។

​ជាមួយនេះដែរ ឯកឧត្តម​បាន​ណែ នាំ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​ទើប​ទទួលបាន​នូវ​ការ ប្រកាស​ផ្ទេរ​ភារកិច្ច តែង តាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​នាពេលនេះ ត្រូវ​បន្ត​ខិតខំ​បំ ពេញ​ភារកិច្ច​បម្រើ​ជាតិ បម្រើ​ប្រជាពលរដ្ឋ ឲ្យ​បានល្អ​ប្រសើរ​បំផុត ត្រូវគោរព​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ មាន​សីល​ធ៌​ម អាកប្ប​កិ រិ យា​ល្អ​សក្តិ​សមជា​អ្នកបម្រើ​ប្រជាពលរដ្ឋ តែ​ត្រូវ​ប្តូរផ្តាច់​ក្នុង​ភារកិច្ច​ការពារ​បូរ​រណ​ភាព​ទឹកដី ប្រ​ឆាំ ង និង​បង្ក្រាប​រាល់​បទល្មើស គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន ក៏ដូចជា​ក្នុង​ដែន​សមត្ថ កិច្ច​ទ​ទួ ល ខុស​ត្រូ វ របស់ខ្លួន មិន​ត្រូវយក​ខ្លួន​ទៅ ប្រឡូកប្រឡាក់​ឬ ទាក់ទិន​ជាមួយ​អំពើ ល្មើស ច្បាប់ ឬ​ពួក​ជន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ឡើយ សំខាន់​គឺ​ត្រូវ​ធ្វេ​ី​នូវ​អំពេ​ី​ល្អ​គ្រប់ពេល វេលា​។​

​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បន្តថា​នគរបាល​ត្រូវមាន​សាមគ្គី​ភា ព​ផ្ទៃ ក្នុង​អង្គភាព មាន​សាមគ្គីភាព​ជាមួយ​អា ជ្ញា​ធរ​មូលដ្ឋាន​ភូមិ -​ឃុំ ក៏​ដូច​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ឬ​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន សំខាន់​ការ​បំផុស​ចូលរួម​ក្នុងការ​អនុវត្ត​គោលនយោបាយ​ស្តីពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ពិ សេស​បញ្ហា​គ្រឿងញៀន និង​គ្រោះ​អគ្គិភ័យ ។

​ជា​ចុងក្រោយ ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា ស្នើ​ដល់​មន្ត្រី​នគរបាលជាតិ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​បង្ការ ការពារ​ខ្លួនឯង​ផ្ទាល់ ក៏ដូចជា​ក្រុមគ្រួសារ ចំពោះ​ករណី​ឆ្លង​ជម្ងឺ Covid-19 ក្រៅពីនោះ​មន្ត្រី​នគរ បាល​ត្រូវ​បន្ត​បំផុស​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទាំង អស់​គ្នា ដែល​ក្នុងនោះ​មន្ត្រីនគរបាល​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ប្រ ជា ពលរដ្ឋ​លើ​បញ្ហា​នេះ ចៀស វាង​នូវ​ការរិះគន់ ឬ​តិ​ទៀន​ពី​មហាជន​ចំពោះ​កំ ហុ​ស​ឆ្គង​របស់​មន្ត្រីនគរបាល​យើង មួយចំនួន​តូច មិន​គោរព​ច្បាប់​ហើយ​ជះឥទ្ធិពល​មិនល្អ​ដល់​មន្ត្រី​ន គ​របាល​ជាតិ​ទាំងមូល​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​)​