អភិបាលស្រុកស្រីសន្ធរ និង ប្រធាន ស.ស.យ.ក នាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ សរុបចំនួន០៥គ្រួសារ នៅឃុំប្រាំយ៉ាម

(កំពង់ចាម)៖ នៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០ លោក តិកសេង សុន្ថន ប្រធាន ស.ស.យ.ក ស្រុកស្រីសន្ធរ បានដឹកនាំក្រុមយុវជន ស.ស.យ.ក ស្រុក ចូលរួមជាមួយ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ និងគណៈកម្មការ អនុសាខាកាកបាទ
ក្រហមស្រុក នាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីសន្ធរ ព្រមជាមួយអំណោយ លោក មិន សីហា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំប្រាំយ៉ាម ទៅផ្តល់ជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ សរុបចំនួន០៥ គ្រួសារ នៅឃុំប្រាំយ៉ាម។

នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីថ្នាក់ដឹកនាំ ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងសូមផ្តាំផ្ញើសុំឱ្យថែទាំសុខភាពត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគ កូវីដ១៩។ ក្នុងនោះដែរសម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ ១.ថវិកា២០ម៉ឺនរៀលក្នុងមួយ
គ្រួសាររបស់លោក មិន សីហា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំប្រាំយ៉ាម សរុបថវិការួម១លានរៀល ។ ២.អង្ករ២៥ គីឡូក្រាម មី១កេស ទឹកស៊ីអ៉ីវ១យួរ សម្ភារៈផ្ទះបាយមួយសម្រាប់ ម៉ាស អាល់កុល ខិតប័ណ្ណ និងថវិកាចំនួន ២០,០០០រៀល ជាអំណោយអនុសាខាកាកបាទក្រហម ស្រុកស្រីសន្ធរ ៕