លោកជំទាវ ជ័យ ណា​រី អ៊ុ រាត្រី នាំយក​អំណោយ​ជា​សម្ភារៈ​មួយចំនួន​ទៅសួរសុខទុក្ខ​គ្រួសារ​កូនភ្លោះ​ស្រី ០៣​នាក់​

(​បន្ទាយមានជ័យ​)៖ គ្រួសារ​កូនភ្លោះ​ស្រី ០៣​នាក់ ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន​លោកជំទាវ ជ័យ ណា​រី អ៊ុ រាត្រី អមដំណើ​ដោយ លោកស្រី ប៉ុក ណា​ឌី លោកស្រី រស់ សុ​ផានី អភិបាលរង​ខេត្ត និង​លោក គាត់ ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​នាំយក​អំណោយ​ជា​សម្ភារៈ​មួយចំនួន​ទៅសួរសុខទុក្ខ នា​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​។​

ជាមួយគ្នា​នោះ លោកជំទាវ បាន​បន្ត​អញ្ជើញ​ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ១​គ្រួសារ ដែល​ត្រូវ​ខ្យល់ក​ន្ទ្រា​ក់រ​បើក​ដំបូលផ្ទះ ស្ថិតនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​៕ ដោយ៖ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ)