ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន អញ្ជើញចុះពិនិត្យសកម្មភាពស្វ័យសិក្សារបស់សិស្សានុសិស្ស តាមសាលារៀន តាមក្រុម និងខ្នងផ្ទះ នៅក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង៖ នាថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម លោកជំទាវជាប្រតិភូអមដំណើរ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈអភិបាលស្រុក អាជ្ញាធរដែនដី ថ្នាក់ដឹកនាំការិយាល័យអប់រំ បានចុះពិនិត្យសកម្មភាពសិក្សាពីចម្ងាយរបស់សិស្សានុសិស្ស តាមសាលារៀន តាមក្រុម និងខ្នងផ្ទះ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីគោលបំណងនៃការចុះពិនិត្យការសិក្សាពីចម្ងាយរបស់សិស្សានុសិស្ស តាមសាលារៀន តាមក្រុម និងខ្នងផ្ទះ គឺដើម្បីធានាបានថាការសិក្សារបស់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលនៅតែអាចប្រព្រឹត្តទៅបាន ទោះបីសាលារៀនត្រូវបានបិទទ្វារជាបណ្តោះអាសន្នក៏ដោយ ៕