ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ និង ឯកឧត្តម គួច ចំរើន អញ្ជេីញជាអធិបតីកក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនបណ្ដុះបណ្ដាល ពលនាវិកថ្មី

(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០ នេះ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជេីញជាអធិបតីកក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនបណ្ដុះបណ្ដាល ពលនាវិកថ្មី ឆ្នាំ២០១៩ និង បើកវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាលពលនាវិកថ្មី ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្តម ឧត្តម នាវីឯក មេបញ្ជាការរងកងទ័ពជើងទឹក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ តំណាងស្ថាប័នចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ និងយោធាចារ្យ កម្មសិក្សាការីជាច្រេីនរូបទៀត ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ