ឯកឧត្តម គួច ចំរើន ជំរុញអោយក្រុមការងារពន្លឿនការឈូសឆាយដើមឈើ រឺរុក្ខជាតិដែលមិនចាំបាច់ អោយបានឆាប់បំផុត

(ព្រះសីហនុ)៖​ ក្នុងដំណើរចុះពិនិត្យការកែលំអរ ឆ្នេរជំទាវម៉ៅ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជំរុញអោយក្រុមការងារពន្លឿនការឈូសឆាយដើមឈើ រឺរុក្ខជាតិដែលមិនចាំបាច់ និងកិច្ចការចំពោះមុខផ្សេងៗទៀត អោយបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដោយទុក ជាលំហរបង្ហាញសម្រស់ធម្មជាតិ ជាឆ្នេរសាធារណៈ សំរាប់ភ្ញៀវជាតិ អន្ដរជាតិ ទស្សនា សំរាកលំហែរកំសាន្តដោយសេរី នៅពេលឆាប់ៗនេះ ក្រោយដែលឆ្នេរនេះបានរៀបចំកែលំអរសោភ័ណភាព និងសណ្តាប់ធ្នាប់រួចរាល់។

ឆ្នេរនេះមានទីតាំងស្របនឹងវិថី “ពយជំទាវម៉ៅ” ដែលទើបតែស្ថាបនាថ្មី ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះប្រជាជនសំដែងក្តីសាទរយ៉ាងខ្លាំងក្លាចំពោះការសម្រេចចិត្តរបស់គណ:កម្មាធិការ(គ.អ.ឆ.ក) និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានកែលម្អរឆ្នេរនេះសម្រាប់ជាប្រយោជន៍សាធារណ: ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ