កិច្ចប្រជុំ ស្តីពីការងារកៀរគរកមូលនិធិ សម្រាប់ខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ ដឹកនាំដោយ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានបើក កិច្ចប្រជុំ ស្តីពីការងារកៀរគរកមូលនិធិ សម្រាប់ខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួម គណៈកម្មការ សាខា មន្រ្តីប្រតិបត្តិសាខា មន្ទីរ អង្គភាពនានាជុំវិញខេត្ត អនុសាខាក្រុង ស្រុកទាំង ១៣ ចំនួន ៦៩ រូប។

ថ្លៃនៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តបានរាយការណ៍អំពីសកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះផ្ដល់អំណោយដល់គ្រួសារ ក្រីក្រចាស់ជរាគ្មានទីពឹង ទុរគតជន ក្មេងកំព្រា និងគ្រួសាររងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ រយៈពេលកន្លងមកជូនគណៈអធិបតីរួចមក។

ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងការចិត្តរបស់មន្ត្រី ប្រតិបត្តិសាខា អនុសាខាក្រុង ស្រុកទាំង ១៣ ក្នុងការចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូននូវគ្រួសារក្រីក្រចាស់ជរាគ្មានទីពឹង ទុរគត់ជន កុមារកំព្រា កុមារងាយរងគ្រោះដោយសារជំងឺអេដស៍ និងគ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តព្រៃវែង នាពេលកន្លងមក។

ឯកឧត្តមក៏បានបន្តទៀតថា ការកៀងគររកថវិកានេះ គឺក្នុងគោលបំណង ចូលរួមមនុស្សធម៌ ជាបន្តទៀតដើម្បី ជួយ នឹងផ្ដល់ជូនដល់គ្រួសារក្រីក្រចាស់ជរា គ្មានទីពឹងទូរគតជន ក្មេងកំព្រា គ្រួសាររងគ្រោះដោយសារគ្រោះ ធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ និងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជាយើងនេះ។

ឯកឧត្តម ប្រធាន សូមអំពាវនាវដល់គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាក្រុងស្រុកទាំង ១៣ ត្រូវបន្តចូលរួម ផ្សព្វផ្សាយ ខ្លឹមសារ សារាចរណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាបន្តទៀត ដើម្បីចូលរួមទប់ស្កាត់នៅជម្ងឺកូវីត១៩ កុំឱ្យមានរលកទី ២ មកកម្ពុជាយើងទៀត។

ថវិកាដែលបានកៀងគរមូលនិធិ ខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ២០២០ ក្រោមប្រធានបទ(ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា តាមមន្ទីរអង្គភាព អនុសាខាក្រុងស្រុកទាំង ១៣ បានចំនួន ១៧៨ លាន ៩ សែន ៨ ម៉ឺនរៀល៕