ព្រឹកស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិន»

(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិន» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាល សេរីភាពជាន់ផ្ទាល់ដី។

សូមបញ្ជាក់ផងដែរថា សន្និសីទនេះ មានគោលបំណងបង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅ ការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិនក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹង យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា វាគ្មិន ដែលនឹងអញ្ជើញចូលរួមគឺ ឯកឧត្តម តូ ភា អភិបាលរង នៃគណៈ អភិបាលខេត្ត ប៉ៃលិន៕ ដោយ៖ កន ចំណាន