កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្តសៀមរាប​ ១៨ ឧសភា ​២០២០

(​សៀមរាប​)៖ កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ ខែឧសភា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ធំ សាលាខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធាន​គណ​: បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត ព្រមទាំង​វត្តមាន​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​សាលាខេត្ត នាយករង​ព្រលានយន្តហោះ​សៀមរាប បញ្ជាការ មេបញ្ជាការ​ង​កងកម្លាំង​ប្រដាប់អាវុធ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និង​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​បាន​ចូលរួម ។

​ក្នុង​កិច្ចប្រជុំ​នោះ មាន​របៀប​វារ​:​ចំនួន ៣ យកមក​ធ្វើការ​ពិនិត្យ ពិភាក្សា ដោះស្រាយ និង​ដាក់ចេញ​ក្នុងទិសដៅ​ផែនការ​សកម្មភាព របស់​រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង ស្រុក និង​មន្ទីរ អង្គភាព ក្នុង​ខេត្ត ក្នុងនោះ​មានដូចជា​៖
១- ការងារ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ចំណូល និង​ចំណាកស្រុក​៖ – ការផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​លេខ ១៤៦៩​សជណ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ​ដី ស្តីពី​ការទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​កុំអោយ​ចំណាកស្រុក​ឆ្លង​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេសជិតខាង​តាម​ច្រករបៀង​នានា​។​
– របាយការណ៍​របស់​ប្រធាន​ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ ។​- មតិ​ចូលរួម​របស់​សមាជិក សមាជិកា និង​អនុសាសន៍​របស់​ប្រធាន​អង្គប្រជុំ ។​

២ – ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ទូទៅ​ក្នុង​ខេត្តសៀមរាប​៖ – របាយការណ៍​របស់​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ក្រុង​- ស្រុក​ទាំង​១២។ ​- របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត។​ – របាយការណ៍​របស់​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ -មតិ​ចូលរួម​របស់​សមាជិក សមាជិកា និង​អនុសាសន៍​របស់​ប្រធាន​អង្គប្រជុំ ។​

៣ – បញ្ហា​ផ្សេងៗ​ មតិ​បូកសរុប និង​បិទ​កិច្ចប្រជុំ​ដោយ​ឯកឧត្តម​អភិបាល នៃ​គណ​:​អភិបាលខេត្ត​និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​)​