លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំកម្លាំងក្រោមឱវាទអនុវត្តការងារបង្កបង្កើនផលដាំដុះដំណាំ និងចិញ្ចឹមសត្វ នៅគ្រប់អង្គភាព

(ព្រះវិហារ)៖ អាវុធហត្ថខេត្តព្រះវិហារក្រៅពីការ ការពារនិងបង្ក្រាប់ទប់ស្កាត់បទល្មើសកំលាំងអាវុធហត្ថទាំង៨ក្រុងស្រុកនិង៤ស្នាក់ការសន្តិសុខ បានចូលរួមអនុវត្តន៍តាមអនុសាសន៍ដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចូលរួមប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ-១៩ ។ អាវុធហត្ថទាំងអស់ត្រូវរៀបចំដាំបន្លែ និងចិញ្ចឹមមាន់ ទា ក្ងាន សម្រាប់ដោះស្រាយជីវភាពក្នុងអង្កភាព។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោមឱវាទអនុវត្តការងារបង្កបង្កើនផលដាំដុះដំណាំ និងចិញ្ចឹមសត្វ នៅគ្រប់អង្គភាព មាននៅទីបញ្ជាការអាវុធហត្ថខេត្ត និងតាមមូលដ្ឋានអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ក្នុងនោះមាន៖

ដាំស្ពៃបាន១៣រង ត្រកួន៣១រង សណ្តែកគួរ០៦រង ត្រសក់០៥រង ត្រប់៣៥ដើម ប៉េងប៉ោះ៣០ដើម សាឡាត់០១រង ននោង៣២គុម្ព ត្រឡាច៤០គុម្ព ម្រះ១០គុម្ព ពពាយ០៣ដើម ពោតបារាំង៣៣ដើម ល្ហុង៣១ដើម ស្វាយ៥០ដើម ដូង០៥ដើម ចេក៣៤ដើម បន្លែផ្អែម០៩ដើម ជីគ្រប់មុខ០៦រង ក្រូចឆ្មា០៨ដើម រំដេង១៣គុម្ព ល្មៀត០៥គុម្ព ស្លឹកខ្ទឹម០២រង ម្ទេស៧០ដើម ស្លឹកគ្រៃ៣១៤គុម្ព ដាំស្រូវបាន៣០អារ ដាំឈើក្រញូង២២០ដើម ឈើបេង៧៣ដើម ឈើធ្នង់៨៣ដើម ឈើនាងនួន០៥ដើម ឈើចន្ទគិរី០៥ដើម ចិញ្ចឹមមាន់បាន៩៥១ក្បាល ទា១០០ក្បាល ក្ងាន២១ក្បាល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ