ក្រសួងយុត្តិធម៌ នឹង​ប្រកាស​បើក​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០

(​ភ្នំពេញ​)៖ ក្រសួងយុត្តិធម៌​មាន​កិត្តិយស​សូម​ជម្រាបជូន សាធារណជន ក៏ដូចជា​បណ្តាញសារព័ត៌មាន​ទាំងអស់​មេត្តា​ជ្រាបថា​៖ ក្នុង​គោលបំណង​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ដែលមាន​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ក៏ដូចជា​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​ការ​ចង្អៀត​ណែន​នៃ​អ្នក​ជាប់ឃុំ​នៅតាម​ពន្ធនាគារ ព្រមទាំង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ក្នុង​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ តាមរយៈ​កា​រព​ន្លឿ​ន​ចំណាត់ការ​សំណុំរឿង ក្រសួងយុត្តិធម៌​នឹង​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌​ក្រោម​អធិបតីភាព ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈ កម្ម​ការដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​៕ ដោយ​៖ ធូ កុសល​
​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖​