ពលរដ្ឋសប្បាយរីករាយ ក្រោយអាជ្ញាធរស្រុកសំរោង ជួយស្ដារបឹងបត់រកា 

(តាកែវ)៖ បន្ទាប់ពីប្រជាពលរដ្ឋរាប់ពាន់គ្រូសារ នៅក្នុងឃុំមួយចំនួនរបស់ស្រុកសំរោង កំពុងតែប្រឈមមុខនិងការខ្វះខាតទឹកប្រើប្រាស់ នៅពេលរដូវប្រាំងចូលមកដល់ អាជ្ញាធរស្រុកសំរោង បានចាប់ផ្ដើមស្ដារផ្ទៃបឹងបត់រការ ដែលស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ក្នុងទំហ៊ំប្រមាណប្រមាណ ១ហិកតា ដើម្បីធ្វើយ៉ាងណារក្សានិរន្តភាពទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ នៅឆ្នាំក្រោយៗ។

យោងតាមការបញ្ជាក់ពី លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងឲ្យដឹងថា កន្លងមកទឹកនៅក្នុងផ្ទៃបឹងបត់រការនេះ មិនដែលរីងស្ងួតនោះទេទោះបីជារដូវប្រាំងក៍ដោយ ក៍ប៉ុន្តែបន្ទាប់ពីតម្រូវការប្រើប្រាស់ របស់បងប្អូនប្រជាពលរដ្ឋមានការកើនឡើង ដែលរួមទាំងការប្រើប្រាស់ទឹកបឹងនេះសម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃផងរួមទាំងការស្នើសុំពីបងប្អូណប្រជាពលរដ្ឋផង ទើបធ្វើឲ្យទឹកក្នុងបឹងបត់រការនេះរីងស្ងួតតែម្ដងនៅក្នុងរដូវប្រាំងឆ្នាំ ២០២០នេះ ហេតុដូច្នោះទើបបានជាអាជ្ញាធនិងមន្ទីរជំនាញបានចាប់ផ្ដើមធ្វើការស្ដាផ្ទៃបឹងនេះដើម្បីរក្សាប្រភពទឹកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រើប្រាស់​ កុំឲ្យខ្វះខាតទឹកប្រើប្រាស់ដូចឆ្នាំនេះ ។

លោកអភិបាលស្រុកសំរោង បានមានប្រសាសន៍បន្តថា «ការស្ដាបឹងបត់រកាពិតជាមានសារៈប្រយោជន៍ជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង៥ពាន់គ្រូសារ ដែលប្រកបរបកសិកកម្មហើយពឹងអាស្រ័យលើទឹកក្នុងបឹងនេះហើយជាពិសេសទៅទៀតនេះការស្ដារផ្ទៃបឹងនេះវានិងធ្វើឲ្យការផ្គត់ផ្គង់ទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរថែមទៀតផង»។

លោកពូ ថូ ប្រជាកសិកររស់នៅក្នុងឃុំសំរោង ស្រុកសំរោង បានជម្រុញឲ្យអាជ្ញាធស្រុកបន្តស្ដាផ្ទៃបឹងនេះកាន់តែធំថែមទៀតព្រោះប្រជាកសិកជាច្រើនគ្រួសារនៅក្នុងស្រុកសំរោង ដែលប្រកបរបកសិករស់អាស្រ័យលើទឹកក្នុងបឹងបត់រការនេះ។

លោក ហែម ម៉ាច ម្ចាស់ក្រុមហ៊ុនស្ថានីយ៍ទឹកស្អាតបត់រការ ដែលទទួលបានអាជ្ញាប័ណ្ណផ្គត់ផ្គង់ទឹកស្អាតក្នុងឃុំចំនួន៥ ដែលមានអ្នកប្រើប្រាស់ប្រមាណជាង៥ពាន់គ្រូសារ ដែលការផ្គត់ផ្គង់ទឹកបានមកពីបឹងបត់រការនេះ បានលើកឡើងពីការខ្វះខាតទឹកស្អាតសម្រាប់ផ្គត់ផ្គង់អ្នកប្រើប្រាស់នៅពេលផ្ទៃបឹងនេះបានរីងស្ងួត ដូច្នោះការស្ដាផ្ទៃបឹងនៅពេលនេះវានិងជួយរក្សាទឹកសម្រាប់កែឆ្នៃជាទឹកស្អាតដើម្បីផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ