ថ្នាក់ដឹកនាំនិងក្រុមការងារទស្សនាវដ្តីកម្ពុជា KAMBUJA នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្រសួងព័ត៌មាន សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស បុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល៦៨ព្រះវស្សា

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនិងក្រុមការងារទស្សនាវដ្តីកម្ពុជា KAMBUJA នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្រសួងព័ត៌មាន សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល៦៨ ព្រះវស្សា សូមព្រះរាជនុញ្ញាតក្រាបបង្គំទូលផ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជសម្បតិ្តជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ៕