អភិបាលខេត្ត​កំពង់ចាម បានសម្រេច​សាងសង់​អាគារ​សាលាសង្កាត់​បឹង​កុក ថ្មី​

(​កំពង់ចាម​) ៖ កន្លងមក​ដោយ​មើលឃើញថា រដ្ឋបាល​សង្កាត់​បឹង​កុក ដែល​ពុំមាន​អាគារ​ផ្ទាល់ខ្លួន​សម្រាប់ធ្វើ​ការ​នោះ ទើប​នៅ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០
​នេះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានសម្រេច​សាងសង់​អាគារ​សាលាសង្កាត់​បឹង​កុក​ថ្មី នៅលើ​ទីតាំង​ដី​រដ្ឋ​មួយកន្លែង​ស្ថិតនៅ ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម មាន​ទំហំ ៤០×៥០ ដែល​គ្រោង​ចាប់ផ្ដើម​ចាក់ដី​សាងសង់​ពី​ពេលនេះ​តទៅ​។​

​តាម​មន្ត្រីរដ្ឋបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ទីតាំង​ថ្មី​ខាងលើ អាជ្ញាធរ​តម្រូវ​ធ្វើ​ផ្លូវ​ចូល​ប្រវែង​ប្រមាណ​១៦០ ម៉ែត្រ ដោយ​ត្រូវ​ចំណាយ​ថវិកា​មូលនិធិ​សង្កាត់​ឆ្នាំ​២០២១ ប្រហែល​ជាង ២០០ លាន​រៀល​។​

​តាម​មន្ត្រី​ដដែល​ឲ្យ​ដឹង​ទៀតថា អាគារ​សាលាសង្កាត់ បឹងកក​ថ្មី​នេះ និង​សាងសង់​រួចរាល់​នៅ​ចុងឆ្នាំ​២០២០ ដែល​កសាង​ដោយ​ថវិកា​របស់​រដ្ឋបាលខេត្ត​គ្រោង​និង​ចំណាយ​ចំនួន ៣៥០ លាន​រៀល​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​)​