អភិបាលខេត្ត​កំពង់ធំ ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​កុំ​ធ្វេសប្រហែស​ពី​ជំងឺ​កូ​វីដ​-១៩ និង​បន្ត​អនុវត្តន៍ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​

(​កំពង់ធំ​)៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​ថ្លែង​ក្រើនរម្លឹក​ដល់ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ​ទាំងអស់ កុំ​ធ្វេសប្រហែស​ពី​ជំងឺ​កូ​វីដ​១៩​នេះ​ឱ្យសោះ បើទោះបីជា​កម្ពុជា​មិនទាន់​រកឃើញ ករណី​ឆ្លង​ថ្មី​ទៀត​រយៈពេល​កន្លងមក​នេះ សូម​ប្រជាពលរដ្ឋ​ទាំ​អស់​បន្ត​បង្ការ​ទប់ស្កាត់ អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។

​​ការ​ថ្លែង​បែប នេះ ក្នុងឱកាស​ដែល ឯកឧត្តម អភិបាលខេត្ត​អញ្ជើញ ចូលរួម​អមដំណើរ ឯកឧត្តម ខាន់ ខុន ប្រធាន​សហគមន៍​បេសកកម្ម​ដំណឹង​ល្អ លោក លី សុភា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តកំពង់ធំ រួមទាំង​ក្រុម ការងារ​បាន ចុះ​ប្រគល់​អណ្ដូងស្នប់​ជូន​សាលាឃុំ​ក្លែង​ជា​អំណោយ​របស់​ឯកឧត្តម ខាន់ ខុន ប្រធាន​សមាគម​បេសកកម្ម​ដំណឹង​ល្អ និង​លោកជំទាវ ស្ថិ​នៅក្នុង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2020​នេះ ។ ហើយ​នៅក្នុង​ថ្ងៃ​ដដែល​នេះដែរ ឯកឧត្តម​និង​ក្រុម​ការ​ក៏បាន បន្ដ​ជួប​សំណេះសំណាល​និង នាំយក អំណោយ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំ បាក​ខ្វះខាត​ចំនួន ៧៥ គ្រួសារ ស្ថិតនៅ​ស្រុក​សណ្ដាន់ នឹង​ស្រុក​ប្រាសាទ​សំបូរ​ផងដែរ ។

​ឯកឧត្តម សុខ លូ បាន​លើកឡើងថា អំណោយ​ដែល​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត​នាពេលនេះ គឺមាន​ការចូលរួមចំណែក​ពី​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ក្នុង​ការជួយ​ដោះស្រាយ​នូវ​ការខ្វះខាត បាន​មួយ​រយៈពេល​ខ្លី​តែ​ប៉ុន​ណ្ណោះ ។ ឯកឧត្តម​បន្តទៀតថា​អំណោយ​សប្បុរសធម៌ ដែល​បាន​យកមកចែក ជូន​ទាំងអស់នេះ ជាការ​បង្ហាញឱ្យឃើញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប ពី​សំណាក់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ដែលជា​និច្ចកាល​ស​ម្ដេ ច តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​ការ លំ បាក​ជូន​ដល់​ប្រជាពលរដ្ឋ នៅ​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​នោះឡើយ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​រំលឹក​ទៀតថា​ថ្វីត្បិតតែ​ស្រុកទេស​យើង មាន​សភាព​ស្ងប់ស្ងាត់​ពី​បញ្ហា​ជំងឺ​កូ​វីដ​-១៩ មែនពិត ប៉ុន្តែ​សូម​ប្រជាពលរដ្ឋ​យើ​ទាំងអស់គ្នា​កុំ​ធ្វេសប្រហែស​ឱ្យសោះ ព្រោះ​បើ​យើង​ធ្វេសប្រហែស​វា​អាច​និង ឆ្លង​រាល់ដាល ចូល ក្នុង​សហគមន៍​មិនខានឡើយ ។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​ទប់ស្កាត់​ការ ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ទាំងអស់គ្នា តាម រយៈ​ការរក្សា​អនាម័យ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ជាមួយ ទឹកស្អាត ជេ​ល អាល់កុល ទឹក​អាល់កុល ឬ​ទឹក​សម្លាប់​មេរោគ ត្រូវ​រក្សា​គម្លាត​គ្នា ជាប្រចាំ​។ ឯកឧត្តម​បានឱ្យដឹង​ទៀតថា រហូតមកដល់​ពេលនេះ កម្ពុជា​បាន​រកឃើញ​អ្នក ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១២២​ករណី ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១២១​ករណី នៅសល់តែ ១​នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ទោះជា​យ៉ាងនេះ​ក្តី​កម្ពុជា មិនបាន​បន្ធូរបន្ថយ​វិធានការ​ក្នុងការ​បង្ការ ការពារ​ចំពោះ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​នេះ នៅឡើយ​ទេ ដោយសារតែ​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក ក៏ដូចជា​ប្រទេសជិតខាង​របស់ ខ្លួន​កំពុងមាន​ការឆ្លង​រីក​រាលដាល​ជា​បន្តបន្ទាប់​នៅឡើយ​។​

​ឯកឧត្តម​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ គ្រប់​ជាន់ថ្នាក់​នៅតាម​មូលដ្ឋាន នៅតែ​រួមគ្នា​បន្ត​ចុះ​ផ្សព្វ ផ្សាយ អប់រំ​តាម​គ្រប់​រូបភាព​ដល់​ប្រជា​ពល រដ្ឋ ឱ្យមាន ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ព្រោះ​ជំងឺ​កូ​វីដ​-១៩ មិនទាន់​ទៅណា​ឆ្ងាយ​ពី​ខ្លួន យើង​ទេ ហើយ​វា​អាចមាន​រលក​ទី​២ បើ​យើង​មិន​ប្រុងប្រយ័ត្ន​នោះ ។​
​បន្ទាប់មក ឯកឧត្តម​បាន បន្ត​ចុះសួរសុខទុក្ខ​មន្ត្រី​ច​ត្តា​ឡី ស័ក និង​ចែក​សម្ភារៈ​ប្រឆាំង​ជំងឺ​កូ​វីដ ដល់​មន្ដ្រី​ដែល​ប្រចាំការ​នៅ​សាលាបឋមសិក្សា​មានជ័យ និង​បឋមសិក្សា​ប្រាសាទ​សំបូរ​ផងដែរ ។​

​សូមបញ្ជាក់ថា អំណោយ​ដែល​ចែកជូន​នោះ​ក្នុង​១​គ្រួសារៗ​ទទួលបាន កន្ទេល​១ ភួយ​១ អង្ករ ២៥​គីឡូ ក្រាម , ទឹកត្រី​១​យួរ , ត្រីខ ១​យួរ​, ៕(​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​)​