រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​គណ​:​កម្ម​ការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​

(​សៀមរាប​)៖ រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​គណ​:​កម្ម​ការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត ក្រោម​អធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធាន​គណ​:​កម្ម​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ឯកឧត្តម សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែឧសភា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ។

ដោយមាន​វត្តមាន​ចូលរួម​ពី លោក សុខ ថុល នាយក រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​មេបញ្ជាការ មេបញ្ជាការ​ង​កងកម្លាំង​ប្រដាប់អាវុធ នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក នាយក នាយករង​ទីចាត់ការ​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផងដែរ ។

អង្គ​ប្រជុំបាន​ពិភាក្សា​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ក្នុង​ខេត្ត មាន​បី​ចំណុច ៖១ – ពិនិត្យ និង​ស្តាប់​របាយការណ៍ ស្ថានភាព​ការងារ​ទេសចរណ៍​ត្រីមាស​ទី ១ ឆ្នាំ​២០២០ ។ ​២- ពិនិត្យ​លទ្ធភាព​ពាក់ព័ន្ធ​នឹង​បំរាម​របស់​រាជរដ្ឋាភិបាល លើ​វិស័យ​ទេសចរណ៍ ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​- ១៩ ដើម្បី​រៀបចំ​បើក​ឲ្យ​ដំណើរការ​អាជីវកម្ម​មួយចំនួន​ក្នុង​ខេត្តសៀមរាប ។​ ៣ – មតិយោបល់​ចូលរួម ដើម្បី​ប្រមូល​ធាតុ​ចូល ក្នុង​ស្វះ​ស្វែងរក​ភ្ញៀវ​ទេសចរណ៍​ជាតិ​ជាបឋម និង​បន្ត​ទទួលភ្ញៀវ​បរទេស​បន្ថែមទៀត៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​