សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ថ្លែងអំណរគុណដល់ លោកជំទាវ ជូ ប៊ុនអេង ដែលបានឧបត្ថម្ភថវិកា ចំនួន ១,៤០០ ០០០រៀល សម្រាប់ទិវា ៨ឧសភា

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ថ្លែងអំណរគុណដល់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផៃ្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានឧបត្ថម្ភថវិកា ចំនួន ១,៤០០ ០០០រៀល តាមរយៈលោកជំទាវ ប៊ន សុភី ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០៕