ឯកឧត្តម ថង សាវុន ប្រធាន គណៈកម្មាធិការ​សាខា បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី​

(​រតនគិរី​)៖ នា​រសៀល​ថ្ងៃ​ចន្ទ ៥ រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម ថង សាវុន ប្រធាន គណៈកម្មាធិការ​សាខា បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ អគារ C សាលាខេត្ត​រតនគិរី ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិក​គណៈកម្មាធិកា​រ​សាខា លោកនាយក​សាខា មន្ត្រី​សាខា សរុប​ចំនួន​១៥​នាក់ ស្រី​២​នាក់​។​

​របៀបវារៈ​សំខាន់ៗ​នៃ​កិច្ចប្រជុំ​រួមមាន​៖
១-​ពិនិត្យ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ ត្រីមាស​ទី​១ ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត​
២-​ពិនិត្យ​អនុម័ត របាយការណ៍ ហិរញ្ញវត្ថុ ត្រីមាស​ទី​១ ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត​
៣-​ត្រួតពិនិត្យ​លើ​ការងារ កៀរគរ​មូលនិធិ អបអរ​ខួប​ទី ១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២០ ក្រោម​ប្រធានបទ «​ខ្ញុំ ស្រ​សាញ់​សន្តិភាព និង កាកបាទក្រហមកម្ពុជា »
៤-​រៀបចំ​ផែនការ បន្ត​នាំយក​អំណោយ មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ដែល មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ជា​ប្រធាន ចុះសួរសុខទុក្ខ​ដល់​គ្រួសារ​ជន​ងាយ​គ្រោះ​ក្នុង​សហគមន៍ ។​
៥-​ពិភាក្សា​កា​ងារ​ផ្សេងៗ​

​ជាមួយគ្នានេះដែរ ឯកឧត្តម​ប្រធាន និង​សមាជិក​សមាជិកា គណៈកម្មាធិការ​សាខា​បាន​អញ្ជើញ ទទួល​អំណោយ​សប្បុរសជន អង្គភាព​អគ្គិសនី​រតនគិរី ដឹកនាំ​ដោយ​លោក ប្រាក់ សម្បត្តិ អនុប្រធាន​អគ្គិសនី​រតនគិរី ដែល​បាន​ឧបត្ថម្ភ​នូវ​ថវិការ​ចំនួន ៥.០០០ ដុល្លារ​អាមេរិក ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី អបអរ​ខួប​ទី ១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២០​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ប្រធាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គភាព​អគ្គិសនី​រតនគិរី ក៏ដូចជា​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​រាល់​សកម្មភាព​ការងារ​មនុស្សធម៌​រប​ស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី​កន្លងមក​។ ហើយ​សាខា នឹង​ប្រើប្រាស់​អំណោយ​ដ៏​សប្បុរសធម៌​នេះ ដើម្បី​ឆ្លើយតប​ទៅកាន់​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​ឲ្យ​បាន​ទាន់ពេលវេលា ស្រពតាម​គោលការណ៍​គ្រឹះ​របស់​កាកបាទក្រហម​កម្ពុជា​៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី