ប្រធាន ស.ស.យ.ក ស្រុកស្រីសន្ធរ ចូលរួមជាមួយ សាខាកាកបាទក្រហមកម្ពុជា ចុះយុទ្ធនាការផ្សព្វផ្សាយ ទប់ស្កាត់នៃការរីករាលដាលវីរុសកូរ៉ូណា ឬCOVid-19

(កំពង់ចាម)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០
ប្រធាន ស.ស.យ.ក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានដឹកនាំ ស.ស.យ.ក ស្រុក ឃុំ ចូលរួមជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ ក្រុមប្រឹក្សាឃុំព្រែករំដេង ចុះយុទ្ធនាការផ្សព្វផ្សាយ ទប់ស្កាត់នៃការរីករាលដាលវីរុសកូរ៉ូណា ឬCOVid-19។

ក្នុងនោះផងដែរ ក្រុមការងារបានចាក់មេក្រូ ចែកខិតប័ណ្ណ បិទបដា ចែកសាប៊ូ ចែកម៉ាស ចែកទឹកអាល់កុលលាងដៃ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីវិធីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង កូវីដ១៩ នៅឃុំព្រែករំដេង ដល់ក្នុងផ្ទះនីមួយៗ៕