គណៈអភិបាលខេត្តកំពង់ចាមដឹកនាំអាជ្ញាធរមូលដ្ឋានអញ្ជើញចូលរួមបុណ្យសពឪពុកបង្កើតរបស់អនុប្រធានស.ស.យ.កខេត្តកំពង់ចាម

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអមដំណើរដោយលោកហានកុសលប្រធាន...ខេត្តកំពង់ចាមឯកឧត្តមលោកជំទាវអភិបាលរងខេត្តមន្ត្រីរាជការសាលាខេត្តអាជ្ញាធរមូលដ្ឋានអញ្ជើញចូលរួមបុណ្យសពលោកតាយ៉ាស្លេះ  អាយុ៨៥ឆ្នាំដែលត្រូវជាឪពុកបង្កើតរបស់លោកស្លេះពុនយ៉ាមីនអនុប្រធាន...ខេត្តកំពង់ចាមស្ថិតក្នុងភូមិរកាក្រោមសង្កាត់សំបួរមាសក្រុងកំពង់ចាមខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះឯកឧត្តមអ៊ុនចាន់ដា  ក្នុងនាមគណៈអភិបាលខេត្តបានចូលរួមរំលែកទុក្ខនិងចូលជាបច្ច័យចំនួន០១លានរៀលនិងសូមឱ្យវិញ្ញាណក្ខន្ធលោកតាយ៉ាស្លេះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕