រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយសមាគមន៍រាជសី និងក្រុមហ៊ុនខេវ័នភីសខន់ត្រូល របស់សាធារណរដ្ឋកូរ៉េ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគតាមមន្ទីរ-អង្គភាព ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩

(កំពង់ឆ្នាំង)៖ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០០នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើកិច្ចសហការ ជាមួយសមាគមន៍រាជសី និងក្រុមហ៊ុនខេវ័នភីសខន់ត្រូល នៃសាធារណរដ្ឋកូរ៉េ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគតាមមន្ទីរ-អង្គភាពមួយចំនួន នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងឱកាសនោះដែរ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត ក៏បានជូនលិខិតថ្លែងអំណរគុណដល់សមាគមន៍រាជសី និងក្រុមហ៊ុនខេវ័នភីសខន់ត្រូល នៃសាធារណរដ្ឋកូរ៉េផងដែរ ៕