អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរាជការ អញ្ជើញយកចង្ហាន់ ទេយ្យទាន ប្រគេនដល់សាមណេរ ហ៊ុន ម៉ាណែត

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងបី មន្ទីរ ស្ថាប័នមួយចំនួន និងមានការចូលរួមពី ស.ស.យ.ក ខេត្តកំពង់ចាម អញ្ជើញយកចង្ហាន់ ទេយ្យទាន និងបច្ច័យចំនួន ១០ លានរៀល ទៅប្រគេនដល់សាមណេរ ហ៊ុន ម៉ាណែត ដែលលោកកំពុងគង់បួសមុខភ្លើង សងគុណជីដូន ដែលបានធ្វើមរណកាលថ្មីៗ នាស្រុកកំណើត ស្ថិតនៅក្នុងអារាម អម្ពរវ័ន ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕