ឯកឧត្តម ស ស៊ីណា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ ប្រគល់​សម្ភារៈ​បរិក្ខារ​មួយចំនួន​បន្ថែមទៀត​ដល់​ការិយាល័យ​ជំនាញ ដើម្បី​បង្កើន​គុណភាព​លទ្ធផល​ការងារ​

(​ត្បូងឃ្មុំ​)៖ នា​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២០​នេះ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ និង​លោក ធី​ន ស៊ី​ថាច អនុប្រធាន​មន្ទីរ បាន​នាំយក​សម្ភារៈ​ការិយាល័យ សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ព័ត៌មាន ដែល​បម្រើអោយ​ការងារ​ផ្សព្វផ្សាយ របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ ចែកជូន​ដល់​ការិយាល័យ​ទូរទស្សន៍ វិទ្យុ និង​រដ្ឋបាល​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ពង្រឹង​និង​សម្រួលការ​បំពេញការងា​រ​វិស័យ​ព័ត៌មាន​។

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ស ស៊ីណា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា សម្ភារៈ​ទាំងនេះ គឺ​ដើម្បី ជួយ​សម្រួល ក្នុងការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ របស់​មន្ត្រី​ប្រតិ​ប​ត្ត សម្រាប់​បម្រើការ ចាក់ផ្សាយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​ត្បូងឃ្មុំ និង វិទ្យុជាតិ​ត្បូងឃ្មុំ FM 88 មេ​ហ្គា​ហ៊ឺ​ត និង​ការងាររដ្ឋបាល ធានា​បង្កើន​ការអនុវត្ត​ការងារ ទទួលបាន​ប្រសិទ្ធ​ខ្ពស់ ។​

​ឯកឧត្តម ស ស៊ីណា ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​អនុវត្ត​កិច្ចការងារ តាមរយៈ​ការផ្តល់ជូន​នូវ​សម្ភារ​បរិក្ខា​ទាំងអស់នេះ ត្រូវ​ចេះ​មើលថែរក្សា​សម្ភារៈ ដើម្បី​ប្រើប្រាស់ ក្នុងការ​អនុវត្ត​ការងារ​បម្រើអោយ​វិស័យ​ព័ត៌មាន បានយូរ​អង្វែង ។​

​សូមជម្រាបថា ៖ សម្ភារៈ​ការិយាល័យ ទាំងនោះ មានដូចជា ៖ កាមេរ៉ា GoPro Hero7 ចំនួន ១ គ្រឿង​, ជើង​កាមេរ៉ា ចំនួន ៣, Microphone និង​ឧបករណ៍​បំពង​សម្លេង​ក្នុង​សាលប្រជុំ​១​ឈុត ប្រគល់ជូន​ការិយាល័យ​ទូរទស្សន៍ វិទ្យុ និង​រដ្ឋបាល នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ ដើម្បី​សម្រួល​ការងារ​លើ​វិស័យ​ព័ត៌មាន​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ប្រកបដោយ​ប្រសិទ្ធភាព​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​