លោក ឃុត មាន អនុប្រធានប្រចាំការ ស.ស.យ.ក ស្រុកថ្មបាំង បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ ចែកខិតប័ណ្ណ ដើម្បីរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(កោះកុង)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ លោក ឃុត មាន អនុប្រធានប្រចាំការ ស.ស.យ.ក ស្រុកថ្មបាំង បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ស្រុក ចំនួន ០៩នាក់ ស្រី ០២នាក់បានបន្តចុះផ្សព្វផ្សាយ ចែកខិតប័ណ្ណ ដើម្បីរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង៕