សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានកិត្តិយសសូមជម្រាបជូនបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ ទាត់ទាំងអស់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិឲ្យបានជ្រាបថា ៖ អតីត និងមន្ត្រីរបស់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជាមួយចំនួនបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហ ព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

អាស្រ័យហេតុនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចាត់វិធានដូចខាងក្រោម ៖
១ . ចំពោះលោក ម៉ៃ តុលា លោក ទុយ វិច្ឆិកា លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ ត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ។
២ . ចំពោះលោក ម៉ៃ តុលា ត្រូវបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលួយទៅតុលាការមានសមត្ថ កិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ។

អាស្រ័យដូចនេះ សូមបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន តាមការគួរ ។