ក្រុមការងារស.ស.យ.កស្រុកពេជ្រាដា ចូលរួមអមដំណើរជាមួយអាជ្ញាធរស្រុក ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីវិធានការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅតំបន់ដាច់ស្រយាល ក្នុងឃុំពូជ្រៃ

(មណ្ឌលគិរី)៖ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក អ៊ាន ស៊ាងអន ប្រធានសហភាពសហព័ន្ធយុវជកម្ពុជាស្រុកពេជ្រាដា និងសហការី ចូលរួមអមដំណើរជាមួុយអាជ្ញាធរស្រុក ដឹកនាំដោយលោក អែម ពិសិដ្ឋ អភិបាលរងស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ ១៩ រួមទាំង សម្ពន្ធយុវជនស្រលាញ់សន្តិភាព សមត្ថកិច្ច មណ្ឌលសុខភាពមេម៉ង់ និងជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រុមអន្រ្ទងសាមគ្គីសែនជ័យ ស្ថិតក្នុងភូមិឧប្បសម្ព័ន្ឋ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

 

លោក អែម ពិសិដ្ឋ អភិបាលរងស្រុកបានឱ្យដឹងថា ការចុះយុទ្ធនាការផ្សព្សាយផ្សាយតាមខ្នងដល់ពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ​ក្នុងគោលបំណង ដើម្បី​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងអនុវត្តនូវវិធីងាយៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដោយត្រូវរស់នៅឱ្យមានអនាម័យជាប្រចាំ តាមរយៈ ការលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ៕