លោក លី សុភា ដឹកនាំកិច្ចប្រជុំពិនិត្យ និងរៀបចំផែនការចែកប័ណ្ណ ដែលបានប្រថាប់ត្រាពន្ធរួច ជូនដល់ប្រជាពលរដ្ឋ

(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត កំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងរៀបចំផែនការចែកប័ណ្ណដែលបានប្រថាប់ត្រាពន្ធរួច ជូនដល់ប្រជាពលរដ្ឋ និងពិនិត្យ ពិភាក្សាជម្រះឯកសារដែលកកស្ទះមិនទាន់បានប្រថាប់ត្រាពន្ធនៅមន្ទីរ និងឯកសារដែលត្រូវបំពេញបន្ថែម។

ក្នុងកិច្ចប្រជុំក៏មានការចូលរួមពីលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរទទួលបន្ទុកការងារសុរិយោដី និងភូមិសាស្ត្រ មន្ត្រីរដ្ឋបាលLassp និងមន្ត្រីទទួលបន្ទុកឯកសារប្រថាប់ត្រាពន្ធ របស់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង៤ ក្រុម ៕