ស.ស.យ.ក ស្រុកកោះសូទិន បានចុះផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ

(កំពង់ចាម)៖ ថ្ងៃអង្គារ១៤កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារ ស.ស.យ.ក ស្រុកកោះសូទិន បានចុះផ្សព្វផ្សាយ អំពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ព្រមទាំងបាន ចែកម៉ាស និងបានពន្យល់ពីការចេះថែទាំអនាម័យដេីម្បីសុខភាព ចំនួន៣ឃុំ គឺឃុំកំពង់រាប ឃុំមហាខ្ញូង និងឃុំព្រែកតានង់ ក្នុងដាស់តឿនកុំឲ្យបងប្អូនមានការធ្វេសប្រហែល បើទោះបីជាប្រទេសកម្ពុជាយើងពុំមានករណីឆ្លងថ្មីតែជំងឺនេះនៅមិនទាន់ស្ងប់ស្ងាត់ក្នុងពិភពលោកយើងទេ ដូច្នេះត្រូវតែបន្តការពារជាប់ជានិច្ច៕