លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះជួយបង្រៀនសិស្សតាមខ្នងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះជួយលោកគ្រូ អ្នកគ្រូ សម្រាប់ការងារចុះជួយបង្រៀនសិស្សតាមខ្នងផ្ទះ នៅក្នុងឃុំស្តើង ជ័យ ស្រុកជើងព្រៃ ស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា និងពិភពលោក កំពុងជួបវិបត្តិជំងឺកូវីត១៩ ដែលធ្វើឲ្យសិស្សានុសិស្សមិនអាចទៅជួបជុំគ្នាច្រើនរៀននៅសាលារៀនបាន៕